ដោយៈ​ប​.​ខុន​/​ភ្នំពេញៈក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​រើ​ទៅកាន់​ទីតាំង​ថ្មី ដែល​អតីត​ជា​អគារ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង សំណង់​នៅ​ថ្ងៃទី​១​ខែមេសា​ខាងមុខ​បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​បាន​ចាកចេញ​ទៅកាន់​ទីតាំង​ថ្មី​កាលពី​ថ្ងៃទី ១៥ ខែមីនា​។ តែ មន្ទីរ​រៀបចំ​ដែ​ដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី​ភ្នំពេញ​មិនទាន់​កំណត់ពេល​ជាក់ លាក់​ចូលទៅ​នៅ​អគារ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ​នោះ​នៅឡើយ​ទេ​។​

ក្រសួង​អភិវឌ្ឍន៍ជនបទ​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២១​បាន​ជូនដំណឹង​ស្ដីពី​ការប្ដូរ​ទីតាំង​ថ្មី​នៃ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​នៅក្នុង​សេចក្តី​ជូន​ដោយបាន​សរសេរថា ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ប្តូរ​ទីតាំង​ពី​កាច់​ជ្រុ​ផ្លូវ​លេខ​១៦៩​និង មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​មិត្តភាព ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ​ទៅកាន់​ទីតាំង​ថ្មី នៅ​ដីឡូត៍​លេខ​៧៧១-៧៧៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​អតីត​ជា​អគារ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង សំ ណង់​)​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ទី​០១​ខែមេសា​ឆ្នាំ​២០២១​តទៅ​។​

​លោក​សេង​ឡូត​អគ្គនាយក​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែ​ដី​នគរូបនីយកម្ម​និង​សំណង់​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១៥​ខែមីនា​កន្លងទៅ​ថា ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់រ​បស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណ ង់​នៅថ្ងៃនេះ​(១៥​មីនា​) បាន​ចូលធ្វើការ​នៅ​អគារ​ទី​ស្តី​ថ្មី​ទាំងអស់​ដូច​ការ​ជូ​ដំណឹង​នោះ​ហើយ ។ ទីស្តីការក្រសួង​ចាស់ កំ ពុង ធ្វើ​ការលាង​សម្អាត ដើម្បី​ប្រគល់ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ​ថ្ងៃទី​០១​ខែមេសា​ខាងមុខ​។​

​ទីស្តីការ​ថ្មី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្ថិតនៅ ដីឡូត៍ លេខ​២០០៥ ផ្លូវ ៣០៧ ភូមិ អន្លង់ ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌ សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​ខែមីនា​។​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ទីតាំង​ក្រសួង​អភិវឌ្ឍន៍​ជន​សព្វថ្ងៃ​ត្រូវ ប្រគល់​ជូនទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី រាជធានី​ភ្នំ ពេញ ដែល​សព្វថ្ងៃ​មន្ទីរ​នេះ​មាន​អគារ​នៅជាប់ ពីក្រោយ​អតីត​អគារ​ក្រសួង​រៀបចំ ដែនដី​នគ រូបនីយកម្ម​និង​សំណង់​ដែល​នឹងត្រូវ​ប្រគល់​ជូនទៅ​ក្រសួង​អភិវឌ្ឍន៍ ជន បទ​នៅ​ថ្ងៃទី​១​ខែមេសា ខាងមុខ​។​

​លោក​សារិន វណ្ណា នាយក​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២២​ខែមីនា​ថា​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​មិនទាន់​ដឹង​រើ​ទៅកាន់​កន្លែង​ថ្មី​ថ្ងៃ​ណា​នៅឡើយ​ទេ​ព្រោះ​មិនទាន់​បានទទួល​អគារ​នៅ​កន្លែង​ថ្មី​ពី​ក្រសួង​អភិវឌ្ឍន៍​ដែល​ត្រូវ​រើ​ទៅ​កន្លែង​ថ្មី​នៅ​ថ្ងៃទី​១​ខែមេសា​នោះ​នៅឡើយ​។​លោកនាយក​បានបញ្ជាក់​ថា​ទោះបី​ប្រគល់​ហើយក៏​មិនទាន់​អាច​ចូលទៅ​ធ្វើ នៅ​កន្លែង​ថ្មី​នោះ​បានដែរ គឺត្រូវធ្វើ​ការជួសជុល​អគារ​ទាំងបី​ចាស់​ថ្មី​នោះ​ឱ្យបាន​ស៊ីគ្នា​សិន យ៉ាងហោចណាស់​ក៏ត្រូវ​ប្រើពេល​ពី​ពីរ​ទៅ​បី​ខែ​ដែរ​ទើប​អាច​ជួសជុល រួច​៕​សរន