​បុរស​ម្នាក់​មិន​ស្រួលខ្លួន​ផ្អាក​ការងារ​ស​ង្ងំ​ដេក​ពេញ​មួយថ្ងៃ​ស្រាប់តែ​គេ​ឃើញ​ស្លាប់​

991
ចែករម្លែក

 

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ជា​កម្មករសំណង់​ម្នាក់​ខណៈដែល​មិន​ស្រួលខ្លួន មិនបាន​ធ្វើការ​ងារ​ក៏​ចូល​ស​ង្ងំ​ដេក ពេញ​មួយថ្ងៃ បែ​ជា​គេ​ឃើញ​ស្លាប់​ទៅវិញ​ដោយសារ​អាចជា​ជំងឺ​ខ្យល់គ​។​ហេតុការណ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិតនៅ​រោង​កម្មករ ការដ្ឋាន​សំណង់ ភូមិ​ឬួ​ល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ ។​

​សព​ឈ្មោះ កែម សឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ក្នុង​រោង ការដ្ឋាន​សំណង់ មាន​ស្រុកកំណើត ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិសាត់ ។​តាម​សម្តី​កម្មករ ស្នាក់នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​ត្អួ​ញ​ប្រាប់​គេឯង​ដែរ​ថា​មិន​ស្រួលខ្លួន ហើយ​តាំងពីព្រឹក​មក​ម្លេះ​ជនរងគ្រោះ​មិនបាន​ធ្វើការ​ងារ​ឡើយ នៅ​ស​ង្ងំ​ដេក​ក្នុង​រោង​។ រីឯ​កម្មករ​ផ្សេងទៀត​ជាប់រវល់​តែ​ការងារ រៀងខ្លួន រហូតដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ ជនរងគ្រោះ​បាន​ក្រោក ងូតទឹក​ម្តង​ហើយ តែ​មិនបាន​ហូបបាយ​ទេ ក៏​ចូលទៅ​ដេក​សម្រាក​វិញ ។​លុះ​រហូតដល់​ព្រលប់​ទៅហើយ នៅតែ​មិនឃើញ​ជនរងគ្រោះ ងើប​ចេញមក​សោះ ទើប​នាំគ្នា​ទៅ​មើល​បែ​ប្រទះឃើញ​ដេកស្លាប់​ទៅវិញ ។​

​ក្រោយពី​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​រោង រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​តែម្តង ។ សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​កោសល្យវិច័យ​រួច​ឃើញថា ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ រួច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ មក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/