ឆ្នាំជូត
រាសីស្រុតចុះ។អ្នកកើតឆ្នាំកណ្តុរនៅពេលឆ្លងផុតខែមីនានេះទៅដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកប្រសើរវិញ ដោយសារថា ខែ មេសា ជាខែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយអ្វីៗដែលធ្លាប់តែមិនល្អបានប្តូរមកល្អគ្រាន់ជាទីគាប់ចិត្ត។ដោយឡែកនៅថ្ងៃនេះ បើមាន ការប្រកបការងារ ណាដែលពាក់ព័ន្ធជាមួយ ឯកសារគប្បីមានការ ប្រយ័ត្ន ប្រយែង បន្តិចពីព្រោះថាងាយខូចខាត ឬ ទទួលការបាត់បង់អ្វីមួយផង។សម្រាប់អ្នកប្រកប របរ រកស៊ីជួញដូរ ទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូណ៍ទេ ដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមគ្រួសាររស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ឈ្នះចាញ់និងរឹងមានះច្រើន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ អ្នកកើតឆ្នាំឆ្លូវនៅពេលឈានចូលសប្តាហ៍ក្រោយដែលជាខែមេសាដួងរាសីលោកអ្នក បានធ្លាក់ស្រុតចុះ ហើយពិសេសបុរសជួបគ្រោះយាយីថែមទៀត។បុរសជួបផលលំបាកជាងស្ត្រីដូចនេះគប្បីប្រយ័ត្នប្រយែងនិងអត់ធ្មត់។ដោយឡែកនៅថ្ងៃនេះវិញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តាក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេ គួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាក និង nAភាពទុក្ខសោកមកវិញ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំខ្លាពិសេសស្ត្រីនៅពេលឆ្លងផុតខែមីនា ហើយឈានដល់ខែមេសាខាងមុខ បានឆ្លងផុតគ្រោះយាយីទាំងឡាយ ហេតុនេះធ្វើឱ្យដំណើរជីវិតភ្លឺថ្លាឡើងវិញ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានក្រុមមនុស្សជួយជ្រោមជ្រែង និងអាណិតស្រឡាញ់ច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងដូចនេះគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅលោកអ្នកចូរ ប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយឡើង។នៅថ្ងៃនេះលោកអ្នកទទួលរងការហត់នឿយនិងទទួលផលលំបាកច្រើនបន្តិច ម្ល៉ោះហើយគប្បីចេះតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។សម្រាប់ថ្ងៃនេះវិញបើជាអ្នកប្រកបរបររកស៊ីជួញដូរពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក ចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការងារអ្វីមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។បើមានកិច្ចការមកដល់លោកអ្នកគប្បីព្យាយាមពុះពារនោះនឹងអាចជោគជ័យដូចគាប់បំណងពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងមួហ្មងច្រើនដោយសារម្នាក់ៗប្រកាន់នូវចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកចង់ចរចាឬធ្វើអ្វីមួយដែលជាកិច្ចការសំខាន់បើចៀសវាងថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេម្ល៉ោះហើយនៅពេលនេះបើមានកិច្ចការតូចធំត្រូវចេះមើលគេមើលឯង ហើយមិនត្រូវត្រចៀកស្រាលឆាប់ខឹងឡើយពីព្រោះថាងាយមានរឿងរាវដាក់ខ្លួនណាស់ដែរ ។អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមានការរីកដុះដាលគ្រាន់គាប់ប្រសើរហើយការជួញទីជិតឆ្ងាយតែងហុចផលមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។អំឡុងពេលនេះបើទោះបីជួបបញ្ហាលំបាកមួយចំនួនយាយីនាំជួបផលលំបាកនោះក៏ច្រើន។ប៉ុន្តែសម្រាប់ថ្ងៃនេះវិញលោកអ្នកអាចមានដំណឹងល្អឬដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយផង។ក្នុងថ្ងៃនេះដែរយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំពពែ នៅពេលឆ្លងចូលខែមេសាដួងរាសីបានធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយធ្វើឱ្យអ្វីៗប្រែប្រួលពីល្អមក អាក្រក់ ច្រើនផងដែរគប្បីមានការអត់ធ្មត់ និងប្រយ័ត្នប្រយែង។នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីតែងងាយឆាប់ចប់ និងតែងទទួលផលល្អត្រឡប់មកវិញ ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខ និង កំពុងមានភាពស្រស់ស្រាយប្រពៃ ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំស្វានៅពេលឆ្លងផុតសប្តាហ៍នេះទៅដួងរាសីហាក់ល្អប្រសើរជាងខែផ្សេងៗទៀតពីព្រោះថា ឈានដល់ខែមេសាដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយអ្វីៗបានផ្លាស់ប្តូរមកល្អប្រសើរច្រើនយ៉ាង។ដោយឡែកនៅថ្ងៃនេះវិញបើលោកអ្នកចង់ទំនាក់ទំនងឬចង់ផ្លាស់ប្តូរការងារតូចធំក៏តែងឆ្លើយតបផលល្អៗមកវិញដូចជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញតូចធំផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីពេញចិត្ត។ចូរលោកអ្នកធ្វើបុណ្យដាក់ទានដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយហើយបើចង់រៀបចំផ្សំគ្រួសារជាឱកាសល្អប្រពៃមួយដែរ៕
ឆ្នាំរកា
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំមាន់ នៅពេលឆ្លងផុតខែមីនាដែលជាខែទទួលរងផលលំបាកច្រើន ប៉ុន្តែឆ្លងចូលខែ មេសាដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យអ្វីៗបានលូតលាស់និងមានជាផ្លែផ្កាបង្ហាញឱ្យឃើញគ្រាន់កក់ក្តៅ។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកធ្វើអ្វីមិនត្រូវលើកយកបញ្ហាសំខាន់ណាមួយមកធ្វើឡើយពីព្រោះថាផលអាក្រក់នោះឃើញថាមានចំពោះមុខផង។ក្រៅពីនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យល្អផងទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់ទប់ទល់ក្នុងការចាយវាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទាំងទាស់ទែងនិងត្រូវរ៉ូវគ្នាវិញផងដែរ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំចត្រូវចងចាំថានៅពេលឆ្លងចូលខែក្រោយដែលជាខែមេសាដួងរាសីខែស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយអ្វីៗបានប្រែប្រួលពីល្អ ទៅជាមិនល្អ ធ្វើឱ្យជួបនូវផលលំបាកច្រើនត្រូវរែកពន់។ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។លោកអ្នកអាចមានដំណឹងល្អឬដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់ផង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំជ្រូកនៅសប្តាហ៍នេះលោកអ្នកអាចធ្វើអ្វីៗល្អប្រសើរច្រើន ប៉ុន្តែឆ្លងដល់ខែមេសាដំណើរជីវិតរបស់បុរសមិនល្អទេ គឺជួបនូវឧបទ្រពចង្រៃយាយីនិងមានគ្រោះច្រើនបន្តិចចូលមកនាំឱ្យពិបាកទប់ទល់ដែរ។ដោយឡែកនៅថ្ងៃនេះវិញ ការប្រកបការងារអ្វីឃើញថាមានការជឿនលឿនទៅមុខយឺតពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទនិងបង្កជារឿងរាវអូសបន្លាយពេលយូរផង៕