ដោយៈចាន់តូ/ភ្នំពេញ: នាយទាហានម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿនបត់ឆ្វេងដៃ ត្រូវរថយន្តដឹកដីបុកកិន បែកក្បាល កាលពីវេលា ម៉ោង៨និង៤០នាទីយប់ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចទល់មុខក្រុមហ៊ុន suzuki ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពៅ វិច្ឆិកា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ យោធា ធ្វើការនៅអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ស័ក្ខ៥ មានស្រុកកំណើត នៅក្នុងភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ដោយជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BC.6390 ម្នាក់ឯង។ ចំណែករថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3E.9187 ប្រភេទក្បាលសណ្តោង រឺម៉កខាងក្រោយ ពាក់ផ្លាកលេខភ្នំពេញ 4A.6837 បើកបរដោយបុរស ម្នាក់មិនទាន់ស្គាល់ឈ្មោះសមត្ថកិច្ចឃាត់ខ្លួន បាន។

បន្ទាប់ពីបង្កហេតុ រថយន្តបានព្យាយាមបើករត់ចម្ងាយប្រហែល ៥០ម៉ែត្រ ទុកឡានចោលរត់ចូលទៅក្នុងរោងចក្រ តែត្រូវសមត្ថកិច្ចតាមចាប់បានយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌកំបូលដើម្បីបន្តតាមនិតិវិធី៕