សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីមីយ៉ាន់ម៉ាចំនួន ១១ រូបរួមទាំងមន្រ្តីយោធាកំពូលៗចំនួន ១០ នាក់។មន្ត្រីភាគច្រើនត្រូវបានដាក់ទណ្ឌកម្មរួចហើយដោយរដ្ឋបាលអាម៉េរិករបស់លោកបៃដិនខណៈតម្រង់គោលដៅទៅលើមន្រ្តីជាន់ខ្ពស់ពីររូបរួមទាំងអគ្គស្នងការប៉ូលិសជាតិនិងអង្គភាពយោធាចំនួនពីរ ដែលចូលរួមក្នុងការបង្ក្រាបបាតុកម្ម។