ប្រែសម្រួល : កញ្ញាដាលីស ៖ រោងចក្រផលិតសឺរ៉ាំងធំជាងគេបង្អស់របស់ឥណ្ឌាឈ្មោះថា Hindustan Syringes & Medical Devices (HMD) ឥឡូវកំពុងផលិតសឺរ៉ាំងចំនួន ៤ លានក្នុងមួយថ្ងៃ ពោលគឺផលិតបាន ៦.០០០ សឺរ៉ាំងក្នុងមួយនាទី។
ម្ចាស់រោងចក្រលោក រ៉ាជីវ ណាត បាននិយាយថា លោកបដិសេធការសុំផលិតសឺរ៉ាំងចំនួន ៤០សំណើមកពីទូទាំងពិភពលោក។
ក្រុមហ៊ុន HMD កំពុងមានតម្រូវការខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ ខណៈប្រទេសទាំងអស់កំពុងព្យាយាមបង្កើនការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។
លោករ៉ាជីវបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ការបង្កើតសឺរ៉ាំងរាប់សិបលាននៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះពិភពលោកត្រូវការសឺរ៉ាំងចំនួន ១០ពាន់លានដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជន
របស់ខ្លួនតែ ៦០ ភាគរយប៉ុណ្ណោះ”។
លោករ៉ាជីវបន្ថែមថា “ការសម្របសម្រួលល្អប្រសើររវាងអង្គការសុខភាពពិភពលោក រដ្ឋាភិបាលនានា និង ក្រុមហ៊ុនផលិតសឺរ៉ាំង នឹងជំរុញដំណើរការទៅមុខយ៉ាងរលូន”៕