ដោយ: សរិទ្ធ / ព្រះសីហនុ: យោធិនមួយរូប ឈ្មោះ សំ វិជ្ជា ជាជំនួយការ ការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ត្រូវបានប្រកាសថា វិជ្ជមានជំងឺឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈយោធិនរូបនោះ ធ្លាប់បានមកចាក់វ៉ាក់សាំង បង្ការជំងឺឆ្លងដ៏កាចសាហាវនេះ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ ក៏ដោយ។
យោងតាមលិខិត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បង្ហាញថាៈ យោធិនរូបនេះ បានមកចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង ចំនួន២លើក នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ និង លើកទី២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។
បច្ចុប្បន្ន យោធិនរូបនេះ កំពុងសម្រាកព្យាបាល នៅសណ្ឋាគារ មួយកន្លែង ឈ្មោះ សាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ចំពោះករណីខាងលើនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវ រកអ្នកប៉ះពាល់ចំនួន ៥ នាក់ ដែលបច្ចុប្បន្ន អ្នកទាំង ៥ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគឆ្លងដ៏កាចសាហាវនេះ៕/V