ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ ២០២១ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ទៅពិនិត្យ​មើល សកម្មភាព ចាក់​វ៉ាក់សាំង ជូន​មនុស្ស​ចាស់ អាយុ ៦០​ឆ្នាំ​ឡើង នៅ​មណ្ឌល​សុខភាព​សាមគ្គី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​អភិបាលខណ្ឌ បានលើកឡើង​ថាៈ ការបើក​ដំណើរការ​មណ្ឌល​សុខភាព​សាមគ្គី ចាក់​វ៉ាក់សាំង ជូន​មនុស្ស​ចាស់ អាយុ​៦០​ឆ្នាំ​ឡើង​នេះ ទើប​បើក​ថ្មី តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​៕/V​