ដោយបាយ័ន/សៀមរាប÷ កាលពីរសៀល ថ្ងៃទី២៣ ខែមីនានៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមានរងរបួស៤នាក់។
លោកវរសេនីយ៏ឯក ឡុង សំណាងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិប្រស្រែលេី ឃុំវិហាលួងក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណេីរ ម្នាក់ បេីកបរមានទិសដៅពីត្បួងទៅជេីង បុក នឹងរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10 2- 0285 បេីកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណេីរចំនួន៣នាក់ បេីកបរមានទិសដៅពី ត្បួង ទៅជេីង។ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០៤នាក់, ស្រាល០៣នាក់ ធ្ងន់ម្នាក់)និងខូចខាតរថយន្តចំនួន០២គ្រឿង ស្រាល០១គ្រឿង និងធ្ងន់០១គ្រឿង។
មូលហេតុនៃគ្រោះថ្នាក់នេះដោយសារ អ្នកបេីកបររថយន្តពាក់ស្លាកលេខ កំពង់ចាម 3A-6255 បានបេីកក្នុងល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុករថយន្ត ពាក់ស្លាកលេខ រដ្ឋ10-2- 0285 ពីក្រោយ។
ដោយឡែកបន្ទាប់ពីវាស់វែង និងធ្វើកំណត់ហេតុហើយ សមត្ថកិច្ចបានយក
វត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាល
ស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី៕