ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ រដ្ឋបាលខេត្ត​កំពង់ធំ ទទួល​អំណោយ ពី​សប្បុរសជន​នានា ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​


​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ទទួលយក​អំណោយ និង​ថវិកា​មួយចំនួន ពី​សប្បុរសជន​នានា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។​

​ក្នុងឱកាស​នោះ បាន​ថ្លែង​នូវ​ការ​អរគុណ ដល់​សប្បុរសជន​នានា ដែល​បាន​ចូលរួម​បរិច្ចាគ នូវ​អំណោយ និង​ថវិកា​មួយចំនួន ផ្តល់ឱ្យ​រដ្ឋបាល​ខេត្តកំពង់ធំ សម្រាប់​គាំទ្រ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ទាំងនេះ ។ នេះ​សបញ្ជាក់​ឱ្យឃើញ ពី​កាយវិការ ប្រកបដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌ នៃ​ការចែករំលែក ក្នុងសង្គម ទៅលើ​ការជួយ​គ្នា ក្នុង​គ្រា​លំបាក​។​

​លោក​បាន​បន្ថែមថាៈ រដ្ឋបាលខេត្ត នឹង​យកទៅ​ចាត់ចែង​ប្រើប្រាស់ ក្នុង​សកម្មភាព​នានា ឲ្យ​ស្របទៅតាម​បរិបទ នៃ​ជំងឺឆ្លង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​កំពុង​រីក​រាលដាល នៅក្នុង​សហគមន៍ ៕/V​