ដោយៈភ្នំស្វាយ / បន្ទាយមានជ័យៈកិច្ចប្រជុំ រួចចុះវាស់វែងដើម្បីកំណត់ព្រំប្រទល់ភូមិនិងដីពលរដ្ឋឲ្យបានច្បាស់លាស់បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ធ្វើនៅសាលាឃុំទួលពង្រ ស្រុកម៉ាឡៃ។ ពោលគឺស្របតាមស្មារតីខ្លឹមសារលិខិតលេខ១១៣សជណ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលបានប្រគល់ជូនប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងស្រុកម៉ាឡៃ ដែលមានទីតាំងដីស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បាននិយាយថាដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រគល់ជូនប្រជាពលរដ្ឋ ១៦៧គ្រួសារ មានទំហំស្មើ២០០ ហិកតា និងប្រជាពលរដ្ឋពិការក្នុងស្រុកម៉ាឡៃ ក្នុងនោះបែងចែកជូនជនពិការ៦០គ្រួសារ ស្មើស្មើ៦០ហិកតា ស្ថិតនៅភូមិសំរោង ឃុំទួលពង្រ។

មន្ត្រីក្រុមការងារបានធ្វើការពន្យល់បំភ្លឺដល់បងប្អូនគូភាគីដែលមានការពាក់ព័ន្ធឋ ក៏ដូចជាភ្នាក់ងារភូមិ៣ភូមិ គឺភូមិបន្ទាយទី១ -ភូមិថ្មបាំង -ភូមិអូរស្រឡៅជ្រុំ និងឃុំត្រូវចុះស្រងស្ថិតិអោយបានច្បាស់លាស់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីរៀបចំសំណុំឯកសារពីគ្រួសាររស់នៅពិតអត់ដីស្នាក់អាស្រ័យ និងព្រំប្រទល់ដីពិត អោយបានលំអិតលើទីតាំងដី ដើម្បីដាក់ជូនខេត្តក្នុងការអនុវត្ត និងធ្វើការដោះស្រាយជូន៕