ដោយៈទេពកង្រី/កំពង់ឆ្នាំង:មនុស្ស១១ នាក់ នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធគ្រួសារមានវិជ្ជមាននៃព្រឹត្តិការណ៍សហគមន៍។

បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ២៣មីនា នេះបានឲ្យដឹងថាអ្នកពាក់ពន្ធគ្រួសារមានវិជ្ជមានជាមួយឈ្មោះ ជាសុគា អាយុ៤៦ឆ្នាំនិងស្ត្រីឈ្មោះប៊ុនសោភណ្ឌ័រត្នអាយុ៣៤ឆ្នាំមានទីលំនៅផ្ទះលេខ 91 អេហ្វផ្លូវ 208 បុរីវិមានភ្នំពេញភូមិច្រាំងចំរេះសង្កាត់ច្រាំងចំរេះខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ដដែលបន្តថា អ្នកដែលជាប់ពាក់ពន្ធខាងលើមាន១១នាក់មាន ទី១.នៅភូមិ៤សង្កាត់ខ្សាមមួយនាក់.២.នៅភូមិទ័ពស្រូវឃុំបន្ទាយព្រាលស្រុករលាប្អៀរ៣.នៅភូមិឧទុម្ពរឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ៤.នៅភូមិស្រះកែវ ឃុំមេលំ៥.ភូមិខ្វិត ឃុំពង្រ ៦.ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ៧.ភូមិ៨ឆោម ឃុំពង្រ ៨.ភូមិក្បាលថ្នល់ ឃុំផ្សារ៩.ភូមិថ្មី ឃុំពង្រ ១០.ភូមិថ្មី ឃុំពង្រ ១១.ភូមិ៨ឆោម ឃុំពង្រ ស្រុករលាប្អៀរ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន.បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ២៣មីនាថា កាលពីព្រឹកថ្ងៃទី ២១ខែមីនាមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានយកសំណាក់ពលរដ្ឋទាំងពីរនាក់ប្ដីប្រពន្ធដែលធ្វើដំណើរមកពីទីក្រុងភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីត19 ជាលទ្ធផលបានបង្ហាញឲ្យឃើញថានៅព្រឹកថ្ងៃទី ២ខែមីនានេះពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានវិជ្ជមាន។