ភ្នំពេញៈក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំឲ្យមានការវាយគង ដូង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ស្កាត់ការរាលដាលនៃជំងឺក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ

សារាចរបញ្ជាក់យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១២១ វេលាម៉ោង ១០:៤១នាទីព្រឹក ។ ក្រសួងធម្មការ និងសាសនា សូមជម្រាបមក លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី -ខេត្តជ្រាបថា៖ ដោយ សារ ស្ថានភាពនៃជំងឺ កូវីដ- ១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង សូមលោក ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅគ្រប់ វត្តអារាមទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយ ព័ត៌មាន ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ -៣ការពារ” និង “៣ កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈឱ្យបាន ០៥ដងក្នុង ០១ថ្ងៃ តាមពេលវេលាកំណត់ ដូចខាងក្រោម៖
លើកទី១ នៅម៉ោង ៥:០០ នាទីព្រឹក
លើកទី២ នៅម៉ោង ១១ : ០០ នាទីព្រឹក
លើកទី៣ នៅម៉ោង ២:០០ នាទីរសៀល
លើកទី៤ នៅម៉ោង ៥:០០ នាទីល្ងាច លើកទី៥ នៅម៉ោង ៨:០០ នាទីយប់
ទទួលបានសារាចរណែនាំនេះ សូម លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី -ខេត្ត ចូលរួមសហការ និងផ្សព្វផ្សាយដល់គ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់។