ដោយៈ សុផល / ភ្នំពេញៈ ចំនួនអ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ និង COVISHIELD ពីថ្ងៃទី៤ ខែមីនា ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ មានចំនួនជាង ២៤ ម៉ឺននាក់។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថាៈ ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជាង ២៤ នាក់ មានអ្នកបានចាក់វ៉ាក់សាំង លើកទី១ រួច ចំនួន ២២២.៧២៦ នាក់ (ស្រី ៧៦.៦១១ នាក់) និង អ្នកបានចាក់វ៉ាក់សាំង លើកទី២ រួចចំនួន ៥៨.៣៩៧ នាក់ (ស្រី ១៤.៩៥៤ នាក់)។
ដោយឡែក អ្នកដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យចាក់មាន ១៨.៩១៣ នាក់ (ស្រី ៧.៨៥៩ នាក់)៕/V-PC