ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ បាន​ត្រូវ​រថយន្ត​មន្ទីរពេទ្យ បង្អែក រាជធានី​ភ្នំពេញ បានមក​យកទៅ​ព្យាបាល នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២១​។​

​លោក សេង វ៉ាន់​ថា ចៅសង្កាត់រង​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ បាន​ឲ្យ​ដឹងថាៈ នៅ​ម៉ោង ៧​និង​៥០​នាទី ព្រឹក​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២១ រថយន្ត​ពេទ្យ បាន​ចុះ​មកដល់​មុខផ្ទះ លេខ ១០MC ក្រុមទី​៤ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ គឺជា​មនុស្ស​ប្រុស​ឈ្មោះ សូ ហេង អាយុ ២៩ ឆ្នាំ​។​

​អ្នកជំងឺ​ខាងលើ ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ដោយឡែក សមាជិក ៣ នាក់ ដែល​រស់នៅ​ជាមួយ​អ្នកជំងឺ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដោយមាន​កម្លាំង​សមត្ថកិច្ច ដាក់​យាម​ប្រចាំការ រហូតដល់ ១៤ ថ្ងៃ​៕/V​-PC