កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ អង្គការក្នុងស្រុកចំនួនបី រួមមានអង្គការមនុស្សចាស់ កម្ពុជា អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (ឬ អង្គការធីភីអូកម្ពុជា) និងអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា បានទទួលថវិកាសប្បុរសធម៌ ពីរម៉ឺនដុល្លារក្នុងមួយអង្គការ។ សរុបប្រាំមួយម៉ឺនដុល្លារ ដែលរៃអង្គាសបានពីការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក” ធ្វើឡើងនៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កាលពីពេលកន្លងទៅនេះ។