ដោយៈ គ្រញូង / បាត់ដំបងៈ នៅរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត ដឹកនាំដោយលោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកនាយក ទីចាត់ការផែនការ និងវិនិយោគ ក្រុមការងារសង្កាត់ ចំការសំរោង បានចុះពិនិត្យការដ្ឋាន ជួសជុល ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ផ្លូវ 154H (ផ្លូវតាំងណាំសែ) ប្រវែង ៦៥០ ម៉ែត្រ ដែលជាគម្រោងថែទាំ របស់មន្ទីរសាធារណការ ខេត្តបាត់ដំបង។
ក្នុងឱកាសចុះពិនិត្យមើល ការដ្ឋានជួសជុល ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ផ្លូវ154H (ផ្លូវតាំងណាំសែ) ប្រវែង ៦៥០ ម៉ែត្រនោះ លោកអភិបាលខេត្ត បានផ្ដល់ មីកញ្ចប់ និងទឹកសុទ្ធ លើកទឹកចិត្តដល់កម្មករ ដែលកំពុងបំពេញការងារ នៅទីនោះ សម្រាប់ទុកជាអាហារសម្រន់ ពេលដែលកំពុងហត់នឿយ ពីការងារ៕/V-PC