​ ​រថយន្ត​កែច្នៃ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​នៅ​និ​ស្រុក​ចិត្រ​បុរី​

1322
ចែករម្លែក

​(​ក្រចេះ​)៖​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​កែច្នៃ​បាន​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង​។​ហេតុការណ​បានកើត​ឡើង​នៅតាម​ដងផ្លូវ​ក្រចេះ​ស្នួល​ស្ថិតនៅ​ចំណុច​ភូមិ​ខ្សា​រ​ឃុំ​ដារ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

លោក​ចាន់​ធី​នាយផ្នែក​ចរាចរណ៍​ស្រុក​ចិត្រ​បុរី​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះថា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​មាន​ទីលំនៅ​ភូមិ​កា​ប៉ូ​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​(​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​)​។​ចំណែក​អ្នកបើកបរ​រថយន្ត​កែច្នៃ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​រត់​ដោយ​ក្រោយ​កើត​ហេ​យុ​បាន​រត់​គេចខ្លួនបាត់​។​

លោកនាយ​ផ្នែក​ចរាចរ​ណ៍​ស្រុក​ចិត្រ​បុរី​បាន​បន្តថាៈ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​កែច្នៃ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ដោយ​ជិះ​ប​ញ្ជ្រា​ស់ទិស​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕S​​ដោយ​៖សេង​ឃួន​

ទីតាំងផ្សាយពាណិជ្ជកម្ម