ភ័យ​បះសក់ ពេល​តោ​កំណាច​កន្ត្រោង​ទ្វារ​រថយន្ត​ចង់​បំបែក​កញ្ចក់​ចូលទៅក្នុង​

1452
ចែករម្លែក

វីដេអូ​គួរឱ្យ​រន្ធត់​បង្ហាញ​ពី​សកម្មភាព​តោ​កំណាច​មួយ​ក្បាល បាន​ព្យាយាម​ប្រើ​ចង្កូម​របស់​វា ដើម្បី​បើកទ្វារ​រថយន្ត​។​

​តោ​កំណោ​ចនេះ​បាន​កន្ត្រោង​ទ្វារ​រថយន្ត ប្រើ​ក្រញាំ និង​ចង្កូម​ព្យាយាម​ទម្លុះ​ចូលទៅ​ខាងក្នុង រថយន្ត​ដែលមាន​មនុស្ស​នៅ​ពី​ក្នុងនោះ​។ វីដេអូ​ឃ្លី​ប​នេះ​ទំនងជា​ថត​នៅ​ឧទ្យាន​សត្វព្រៃ​ណាមួយ ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពីពេល​ថ្មីៗ​នេះ​។​

​អ្នកដំណើរ​ក្នុង​រថយន្ត​ហាក់​ស្រឡាំងកាំង​ពីដំបូង ហើយ​បាន​ឈប់​រថយន្ត​ចាំមើល​ថា តើ​តោ​កំណាច​នេះ​នឹងធ្វើ​យ៉ាងម៉េច​បន្តទៀត​។ ប៉ុន្តែ​អ្នកបើក​បរចាប់ ផ្តើម​ភ័យ​ខ្លាំង នៅពេល ដឹងថា​វា​កំពុង​ព្យាយាម​បំបែក​កញ្ចក់​ចូលទៅក្នុង​រថយន្ត​។

​រូបភាព​វីដេអូ​ឃ្លី​ប​នេះ​ថត​បាន​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ប្រូ​ន​វីន ហា​ធី​ង (Bronwyn Hattingh) អាយុ ៣៦ ឆ្នាំ​ដែល​កំពុង​ជិះ​រថយន្ត​នៅខាងមុខ​ជាមួយ​ប្តី​របស់គាត់​នៅពេល​ព្រឹក​ព្រលឹម​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម