ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ហឹរ​

​គុណសព្ទ​

​ដែលមាន​រស​ផ្សា​ក្ដៅ​ឆួល​(​ដូច​យ៉ាង​រស​ម្ទេសខ្មាំង​, ម្រេច​)
​រស​ហឹរ​, សម្ល​ហឹរ ( និយាយ​ក្លាយជា ហើរ ក៏មាន ប៉ុន្តែ​មិនដែល​សរសេរ​ទេ ដូចជា ខ្នុរ​, ឆ្នាំកុរ​, សម្បុរ ដែល​និយាយ​ក្លាយជា ខ្នោ​រ​, ឆ្នាំ​កោរ​, សម្បោរ​នោះដែរ ) ។​

​ជ្រហឹតជ្រហម​

( ម​. ព​. ជ្រហិតជ្រហម ) ។​

​ជ្រហិតជ្រហម​

(–​ហ៊ិ​ត​-​ហ៊ិ​ត​-​ហ៊​ម​)

​កិរិយាវិសេសន៍​

​ដែល​បះ​មុខ​បះ​ក្រោយ ជជ្រុលជជ្រក​, ទ្រោប​ទ្រាប​
​ច្រាន​គ្នា​ដួល​ជ្រហិតជ្រហម ។​

​ខ្មាំង​

​នាមសព្ទ​

​សត្រូវ​, មនុស្ស​ដែលជា​គូវិវាទ​នឹង​គ្នា ។​

​គុណសព្ទ​

​ដែលមាន​ចិត្តជា​សត្រូវ​, ដែល​ចេញ​អាការ​ជាស​ត្រូវ​
​ចិត្ត​ខ្មាំង​, សំដី​ខ្មាំង ។​

នាមសព្ទ​

​ឈ្មោះ​ម្ទេស​មួយ​ប្រភេទ គ្រាប់​ល្អិត ហឹរ ឆ្ងាញ់​ជាង​ម្ទេស​ដទៃ​
​ម្ទេសខ្មាំង ។​

​ចណ្ឌ​

​គុណសព្ទ​

(​សំ​. បា​.​ចណ្ឌ ) កាច​; ក្ដៅ​; ហឹរ . . . ។​

នាមសព្ទ​

​កំណាច​, សេចក្ដី​ក្រោធ​, កំហឹង . . . ។ ទឹកច័ណ្ឌ (​រ​. ស​.) សុរា (​ពាក្យ​ហៅ​ដោយ​សន្មត​បញ្ចៀស​ឈ្មោះ​ស្រា​) ។​