Home ព័ត៌មានជាតិ សេដ្ឋកិច្ច ធនាគារពិភពលោក...

ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​

ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ ធនាគារពិភពលោក​បាន​អះអាងថា​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​កំពុងតែ​ទទួលបាន​នូវ​ប្រព័ន្ធ​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត ដែលមាន​តម្លៃ​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក ក្នុងចំណោម​ប្រទេស ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​។​

​នៅក្នុង​របាយការណ៍​ចេញផ្សាយ​ពី​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ពុធ​ធនាគារ​នេះ បាន​និយាយថា ចំនួន​ទិន្នន័យ​ដែល​អ្នកប្រើប្រាស់​បាន​ប្រើរ​វា​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ដែល​បាន​ផ្តល់ជូន​នៅ​ទូទាំង​ទីផ្សារ​ផ្សេងៗ​គ្នា តាម​ពេលវេលា និង តាម​តំបន់​។​

​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹងថា “​នៅ​ប្រទេស​កម្ពុជា​ការប្រកួតប្រជែង​ខ្លាំង​បានធ្វើឱ្យ​តម្លៃ​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ក្នុង​មួយ​ជី​ហ្គា​បៃ​ថយចុះ​ពី ៤.៥៦ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៣ ដល់​កម្រិត​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក គឺ​០,១៣ ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដែល​ជំរុញ​ការប្រើប្រាស់​ទិន្នន័យ​ដល់ ៦,៩ ជី​ហ្គា​បៃ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយខែ​ពោលគឺ​ការប្រើប្រាស់​ទិន្នន័យ​ចល័ត​ខ្ពស់បំផុត​សម្រាប់​មនុស្ស​ម្នាក់ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ឬ​ពាក់កណ្តាល​ទាប​” ។​

​របាយការណ៍​នេះ​បាន​បន្ថែមទៀតថា “​ការកើនឡើង​នេះ​ត្រូវបាន​សម្រេច​តាមរយៈ​ការរួមបញ្ចូល​គ្នា​នៃ​វិធានការណ៍​ដូចជា​ការផ្លាស់ប្តូរ​វិសាល​ភាព​និង​អ្នកប្រើប្រាស់​ទៅ 4G ដើម្បី​សម្រេចបាន​នូវ​ថ្លៃដើម​ប្រតិបត្តិការ​ទាប ការងារ​សាងសង់​ខាងក្រៅ​និង​ការផ្លាស់ប្តូរ​សូ​ហ្វ​វែ​រ មួយចំនួន​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleស្ថានទូតចិនប្រចាំកម្ពុជាៈពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិននឹងបញ្ចប់ការសាងសង់នាពាក់កណ្ដាលឆ្នាំ ២០២១ នេះ។ ពហុកីឡដ្ឋានខាងលើនេះនឹងអាច​ផ្ទុ​ក​​អ្នកទស្សនាបានជាង ៦ ម៉ឺននាក់។ គឺជាពហុកីឡដ្ឋានដែលមានកម្រិតស្ដង់ដារខ្ពស់បំផុតក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន ហើយពិធីបើកនិងបិទនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)លើកទី ៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនា​ឆ្នាំ​ ២​០​​២៣ ខាងមុខនេះ នឹងត្រូវបានរៀបចំឡើងនៅទីនោះផងដែរ៕
Next articleធនាគារពិភពលោក​បាន​អះអាងថា​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​កំពុងតែ​ទទួលបាន​នូវ​ប្រព័ន្ធ​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត ដែលមាន​តម្លៃ​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក ក្នុងចំណោម​ប្រទេស ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​។​
- Advertisment -

Most Popular