ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ : ក្រុម​វិស្វកម្ម​ក្រសួងការពារជាតិ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១៤០​លាន​រៀល​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ហ៊ុន សែន (TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​។

​ខណ​:​ពេលបច្ចុប្បន្ន​ដែល ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​និង​យុវជន​ស្ម័គ្រចិត្ត ប្រឆាំង​កូ​វីដ​-១៩ កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​ខណៈដែល​ប្រទេស​កម្ពុជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​មាន​សប្បុរសជន​ជាច្រើន​បាន​ចូល​រួ​ឧបត្ថម្ភ​ថវិកា​សម្ភារៈ​ជូន​ដល់​សមាគម​TYDA​ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ដើម្បី​ជាតិ​និង​ប្រជាជន​។

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​តាមរយៈ​ការឧបត្ថម្ភ​ថវិកា​សម្ភារ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​ប្រជាជន​។​

​សូមបញ្ជាក់ថា ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ និង​ផ្នែក​ដែល​ពាក់ព័ន្ធ ក្នុង​ការចុះ​យក​សំណាក និង​ដឹក​អ្នកជំងឺ​កូ​វីដ​-១៩ ទៅកាន់​មន្ទីរពេទ្យ​៕​សរន​