សូកូឡា​ខ្មៅ​រុញច្រាន​ជំងឺ​បេះដូង​, ខួរក្បាល និង​មហារីក​

1319
ចែករម្លែក

​សូកូឡា​ខ្មៅ​ជាមួយនឹង​កម្រិត កា​កាវ​៧០​ភាគរយ​ឡើងទៅ គឺ​ល្អ​បំផុត សម្រាប់​សុខភាព នេះ​បើតាម​ការស្រាវជ្រាវ​ថ្មី​មួយ​ប្រកាស​នៅ​សន្និបាត​ប្រចាំ របស់​សមាគម​សរីរសាស្ត្រ​អាមេរិក ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​បានឱ្យ​ក្រុម អ្នកស្ម័គ្រចិត្ត​បរិភោគ​សូកូឡា​ខ្មៅ​៤៨ ក្រាម ដែលមាន​សមា ស​ធាតុ កា​កាវ ៧០​ភាគរយ​, បន្ទាប់មក ប្រើ​ឧបករណ៍ វិនិច្ឆ័យ​ត្រួតពិនិត្យ​លម្អិត​នូវ​អ្វីដែល ប្រែប្រួល​ក្នុង​ខួរក្បាល​, ប្រព័ន្ធ​សរសៃ ឈាម​បេះដូង និង​ផ្នែក​ផ្សេងៗ​ជាច្រើន ទៀត​លើ​រាងកាយ ។​

​ពួកគេ​សង្កេតឃើញថា មុខងារ សរីរាង្គ​ជាច្រើន​ត្រូវបាន​រំញោច​ដូចជា នៅ​អ្នក​ហាត់ប្រាណ​, ផ្តាច់​ស្រា ឬ ស្ករ ។ ខួរក្បាល​របស់​ពួកគេ​រវៀសរវៃ​ជាង​, ប្រព័ន្ធ​សរសៃឈាម​បេះដូង រឹងមាំ ឡើង​, ប្រព័ន្ធ​អង្គ​បដិបក្ខ​ក៏​ប្រសើរឡើង ជាង​មុន ។​
​ ​
​ពេល​ប្រើ​ក្នុង​រយៈពេល​វែង​, “​កំពូល​អាហារ​” ដ៏​ឆ្ងាញ់​នេះ​នឹង​ជួយ​អ្នក​បន្ថយ​ហានិភ័យ​ជំងឺ សរសៃឈាម បេះដូង​, ថមថយ​ការចងចាំ​, ធ្លាក់ ទឹកចិត្ត​, ទឹកនោមផ្អែម​, ជំងឺ​ពាក់ព័ន្ធ ដល់​ការឆ្លង​មេរោគ និង​ថែមទាំង​ជំងឺ មហារីក​, ដោយសារ​វា​ធ្វើឱ្យ​ប្រព័ន្ធ​បដិបក្ខ​របស់​អ្នក ល្អ​ឡើង​យ៉ាងច្រើន ។​
​ ​
​ប្រសិទ្ធភាព​ខ្លាំងក្លា​បំផុត គឺ​លទ្ធភាព​ការពារ​បេះដូង​និង​សារជាតិ ប្រផេះ​ក្នុង​ខួរក្បាល ព្រោះ​សូកូឡា​ខ្មៅ ផ្ទុក​យ៉ាងច្រើន​នូវ ថលា​វៀ​នៀ​ដិ ដែលជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង មាន​ក្នុង​បណ្តា​ផលិតផល​ធ្វើ​ពី​កា​កាវ ។ ធលា​វៀ​នៀ​ដិ ត្រូវបាន​រកឃើញ​ក្នុង​ផ្លែឈើ និង​បន្លែ​មួយចំនួន តែ​ច្រើន​បំផុត គឺ​នៅ​ក្នុងកា​កាវ ៕ ប្រែ​សម្រួល​៖ រតនៈ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ