ម៉ា​ក្រុង​ព្រមាន​អំពី​ឧត្តមភាព​ចិន​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​

3494
ចែករម្លែក

“​គ្មាន​ប្រទេស​ណា​ត្រូវ​អនុញ្ញាត​អោយ​ត្រួតត្រា​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ឡើយ ” នេះ​បើ​តាម​សម្តី​របស់​មេដឹកនាំ​បារាំ​ង​និង​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ​ទី​២​ឧសភា ខណៈ​បណ្តា​​ប្រទេស​ក្នុង​តំបន់​កំពុង​បារម្ភ​អំពី​ការ​អាងយ៉ាង​កាន់តែខ្លាំង​ឡើង​របស់​ចិន​។​

​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយថា ប្រទេស​ទាំង​ពីរ ជាមួយនឹង​មិត្ត​ឥណ្ឌា មាន​ការទទួលខុសត្រូវ​មួយ​ក្នុង​ការការពារ​តំបន់​ពី​ការព្យាយា​​ម​ធ្វើ​”​អនុត្តរ​ភាព​” ជា​អ្វី​ដែល​ចង់​សំដៅ​អំណាច​កើន​ឡើង​របស់​ចិន​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ថា “​អ្វី​សំខាន់​គឺ​ត្រូវ​រក្សា​ការអភិវឌ្ឍន៍​ផ្អែកលើ​ច្បាប់ទម្លាប់​នៅក្នុង​តំបន់​…​និង​ដើម្បី​រក្សា​តុល្យភាព​ចាំបាច់​នៅក្នុង​តំបន់​។​ជាមួយ​បរិបទ​ថ្មី​​នេះ វា​សំខាន់​ដើម្បី​កុំអោយ​មាន​អនុត្តរភាព​ណាមួយ​”​។​

​បារាំង​មាន​ទឹកដី​ដែន​កោះ​មួយចំនួន​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​អូស្ត្រាលី​កាន់តែ​ត្រូវបាន​ព្រមាន​អោយ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​រុល​របស់​ចិន​ចូលក្នុង​តំបន់​ប៉ាស៊ីហ្វិក ដែល​អាច​ប៉ះពាល់​ដល់​តុល្យភាព​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​។​ប្រទេស​​ជិតខាង​នូវែ​លសេ​ឡង់ ក៏​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​”​ការ​ខ្វល់ខ្វាយ​យុទ្ធសាស្ត្រ​” (​ពាក្យ​សំរាប់​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​ក្នុងចំណោម​ប្រជាជាតិ​ដែន​កោះ​នៅក្នុង​តំបន់​)​។​

​របាយការណ៍​កាលពី​ខែ​មុន​តែ​ចិន​បដិសេធ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​បង្កើត​មូលដ្ឋាន​យោធា​អចិន្ត្រៃយ៍​មួយ​នៅ​ប្រទេស​ដែន​កោះ វ៉ា​នូ​អា​ទូ​។​វិទ្យា​​ស្ថាន​Lowy Institute របស់​អូស្ត្រាលី បាន​ប៉ាន់ប្រមាណ​ថា ចិន​បាន​ផ្តល់​ជំនួយ​១.៧៨០​លាន​ដុល្លារ រួម​មាន​ឥណទាន​សម្បទាន ដល់​ប្រទេស​នៅ​ប៉ាស៊ីហ្វិក​ចន្លោះ​​ឆ្នាំ​២០០៦​និង​២០១៦​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់​ខូម ធឺ​ន​ប៊ុល ដែល​បាន​ហៅ​បារាំង​ថា​” មហាអំណាច​ប៉ាស៊ីហ្វិក​” បាន​និយាយថា​លោក​ស្វាគមន៍​កំណើន​សេដ្ឋកិច្ច​ចិន និង​ការវិនិយោ​​គ​របស់​ប្រទេស​នេះ និង​ថា​វា​សំខាន់​ដែល​គ្រប់​ភាគី​រួម​គ្នា​ធ្វើការ​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​។​”​នីតិរដ្ឋ​ដែល​និយាយ​ថា​អំណាច​គឺ​មិន​ត្រឹមត្រូវ ត្រី​ធំ​មិន​អាច​ស៊ី​ត្រី​តូច​​និង​ត្រី​តូច​ស៊ី​កំពឹស វា​សំខាន់​ខ្លាំងណាស់​”​។​

​លោក​ម៉ា​ក្រុង ត្រូវ​ចេញដំណើរ​ទៅ​កោះញូវ កាឡេ​ដូនី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ឧសភា ដើម្បី​កៀងគរ​ការគាំទ្រ​សំរាប់​ទឹកដី​ដែល​នៅ​ជា​ផ្នែក​របស់​បារាំង នៅ​ពេល​អ្នក​​ស្រុក​របស់​វា​ត្រូវ​ចេញ​ទៅ​បោះ​ប្រជាមតិ​នៅ​ដើម​ខែ​វិច្ឆិកា​។​

​និយាយ​អំពី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ លោក​ម៉ា​ក្រុង​បាន​និយាយថា​លោក​មិនដឹងថា​តើ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​នៅតែ​រក្សាទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​មនុស្ស​ជាច្រើន​នៅ​លោកខាងលិច​មើលឃើញថា​វា​ជា​ក្តីសង្ឃឹម​សំរាប់​រារាំង​មិនអោយ​អ៊ីរ៉ង់​ទទួលបាន​គ្រាប់បែក​នុយក្លេអ៊ែរ​។​

​លោក​ម៉ា​ក្រុង រួម​ទាំង​អធិកា​ប​តី​អាល្លឺម៉ង់ អ៊ែន​ជេឡា មឺ​គែល កាលពី​សប្តាហ៍​មុន​បាន​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​សង្ឃឹម​បញ្ចុះបញ្ចូល​លោក​​ត្រាំ​កុំអោយ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជាថ្មី​នៅមុន​កាលកំណត់​ថ្ងៃ​១២​ឧសភា និង​កុំ​ប៉ះពាល់​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ តែ​សេត​វិមាន​ហាក់​មិន​យល់ស្រប​៕​ដោយ​៖​វាសនា​

​ប្រធានាធិបតី​បារាំង​(​ទី​២​មក​ពីឆ្វេង​)​ទៅ​ទស្សនកិច្ច​អូស្ត្រាលី និង​បាន​ឡើង​លើ​នាវាមុជទឹក​នៅ​កោះ​Garden Island​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម