សម្តេច​តេ​ជោ ហ៊ុន សែន ជំ​រុញឱ្យ​សារព័ត៌​មាននិយាយ​ការពិត ហ៊ាន​រិះគន់​ដើម្បី​ស្ថាបនា

1649
ចែករម្លែក

 ដោយ : វិបុល / ភ្នំពេញ​ ៖ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ជា​ទិវា​សេរីភាព​សារព័ត៌មាន​អន្ដរជាតិ ។ ចំពោះ​ទិវា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ស្វាគមន៍​ចំពោះ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ។​

​សម្ដេច​តេ​ជោ បាន​កត់សម្គាល់ថា ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ឆ្នាំ​២០១៨​នេះ បានផ្តល់​សំខាន់​លើ​ប្រធានបទ “​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នីតិរដ្ឋ​” ដែលមាន​សារសំខាន់​ស្របតាម​តម្រូវការ​ចាំបាច់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់ឱ្យ​ប្រព័ន្ធ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង នូវ​ការពិត​ជាក់ស្តែង​ក្នុងសង្គម មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក គឺ​ចលនា​កណ្តាល ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ហើយ​សំខាន់បំផុត គឺ​ហ៊ាន​និយាយ​ការពិត និង​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ។​

​ខាងក្រោម​នេះ ជា​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ ​៖

ទីតាំងផ្សាយពាណិជ្ជកម្ម