ដោយ:ចាន់តូ-សម្បត្តិ/ភ្នំពេញ: បុរស២នាក់បានស្លាប់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវបានរថយន្តហាយលែនឌ័របុកអូសជាង២០ម៉ែត្របន្តទៅបុកម៉ូតូមួយគ្រឿងទៀតកំពង់ឈប់រងចាំស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុច ស្តុបចំការដូង ហៅស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់/ខណ្ឌដង្កោ។

ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ សុីម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ ។ និងទី២មានឈ្មោះ យន ខី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិសុជុល ឃុំផាន់ញឹម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ អ្នកទាំង២ជិះម៉ូតូម៉ាក AIR BLADE។

ចំណែកអ្នករងរបួសធ្ងន់ស្រាល២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយជិះម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកំពង់ធំ1J.6737 ។

ចំពោះអ្នកបើកបររថយន្ត បង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបើករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ស៊េរីឆ្នាំ ២០០២ ពាក់ផ្លាកលេខភ្នំពេញ2AS.1871 កំពិតផ្នែកខាងមុខ យ៉ាងដំណំ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងរថយន្តបង្កហេតុ បើកតាមបណ្តោយផ្លូវ ២១៧ក្នុងទិសដៅពីត្បូងមកជើង យ៉ាងលឿន ខណៈមកដល់ចំណុចខាងលើក៏បានបុកម៉ូតូម៉ាកអ៊ែផ្លេត (AIR BLADE) មួយគ្រឿងជិះដោយបុរស២នាក់ពីក្រោយអូសជាង២០ម៉ែត្របានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ និងបន្តបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ដែលឈប់រង់ចាំស្តុបជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួស ស្រាលម្នាក់ធ្ងន់ម្នាក់។

ភ្លាមៗអ្នកបើករថយន្តបង្កមានប្រុសមួយ ស្រីមួយបានចុះមកក្នុងស្ថាភាពស្រវឹងស្រា ដើរមិនត្រង់ផ្លូវលើកដៃ សំពះគេគ្រប់គ្នារហូតដល់សមត្ថកិច្ចបានមកដល់ក៏ចាប់យកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលដង្កោដើម្បីបញ្ជូនបន្ត ទៅជំនាញចរាចរណ៍ក្រុងចាត់ការបន្តតាមនីតិវិធី៕