ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ ជិត​ឆ្លង​ចូល ខែ មេសា​ហើយ ដែលជា​ខែ​ដួង​រាសី​របស់លោក​អ្នក​លោត​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីៗ​តែង​ជឿនលឿន​គ្រាន់​ជាង​ខែ​នេះ​ផងដែរ​។​នៅថ្ងៃនេះ​វិញ​បើ​មាន​បញ្ហា​អ្វីមួយ​លោកអ្នក​ប្រញាប់​ធ្វើការ​ចរចា​ឬ​ទំនាក់ទំនង​កិច្ចការ​តូចធំ​ព្រោះថា​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕
​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​ទទួលបាន​ការឆ្លើយតប​ជា​លទ្ធផល​ល្អៗ​មកវិញ​។​នៅថ្ងៃនេះ​ដួង​រាសី​រះ​ខ្ពស់​ពី​ទិសខាងកើត​ភ្លឺ​យ៉ាង​ចិញ្ចាចចិញ្ចែង​ដូច្នេះហើយ​ដំណើរ​ជីវិត​មានជោគ​ជ័យ​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើកខ្លួន​បន្តិច​វិញ​ខ្លះ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​
រីឯ​បញ្ហា​គូស្នេហ៍​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕
​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​មុននឹង​ជួប​នូវ​ក្តី​សម្រេច​អ្វីមួយ​នោះ​លោកអ្នក​តែង​ជូ​ប​នូវ​ឧបសគ្គ​រារាំង​ចំពោះមុខ​ខ្លះ​ហេតុនេះ​បើ​មាន​ជួប​ឧបសគ្គ​អ្វីមួយ​មិនត្រូវ​រុញ​រា​ឡើយ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ជួប​នូវ​ភាព​ប្រទាំង​ប្រទើស និង ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​ធម្មតា​បង្ក​ជា​កំហុសឆ្គង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ បើ​ពុំ​នោះទេ​ពិតជា​ជួប​នូវ​ផល​លំបាក​នា​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ត្រូវ​សន្សឹមៗ​នឹង​ប្រយ័ត្នប្រយែង​និង​មិនត្រូវ​ប្រកប​កិច្ចការងារ​អ្វី​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល និង​មាន​ភាព​ស្រស់ស្រាយ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​សម្រេច​សម​ដូច​ប្រកប​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​គួរសម​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ ពិសេស​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ពីព្រោះ​គេ​ងាយ​នាំទុក្ខ​មកឱ្យ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​មិនអាច​ធ្វេសប្រហែស​បានឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕
​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​សោះឡើយ​ពិសេស​ជា​ថ្ងៃ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​ទទួលផល​មិនល្អ​មួយចំនួន​ដូចនេះ​មិន​ថា​ស្ត្រី​បុរស​ទេ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​ទទួលរង​ប៉ះទង្គិច​និង​ខកបំណង​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង​។​ចំណែក​ផល​ល្អ​របស់លោក​អ្នក​គឺ​ការចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​នៅសល់​ពីព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​មុខ​ជំនួញ​តូចធំ​ពុំមាន​អ្វី​ប្រែប្រួល​ច្រើន​ឡើយ​គឺ​នៅតែ​ជួប​ការលំបាក​ភាគច្រើន​ដដែល​ទេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​មានរឿង​ខ្វាយខ្វល់​ចំពោះ​គ្នា​មិនតិច​ដែរ​ទេ​៕
​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​ល្អ​នោះ​មាន​ច្រើនជាង​ផល​មិនល្អ​ជាង​សព្វមួយដង​។​ចំណែក​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕
​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ទំនាក់ទំនង​អ្វីមួយ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕
​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ខាង​អារម្មណ៍ ដូចនេះ​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​គប្បី​មានការ​ប្រយ័ត្នប្រយែង នាំឱ្យ​កើតជា​រឿង​រាវ​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​និយាយ​ច្រើន​ទៅលើ​រឿង​អ្នកដទៃ​នោះឡើយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ចំពោះ​គ្នា​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​វិញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕
​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ត្រូវ​រក្សា​ភាព​នឹងធឹង​ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ ពីព្រោះថា​ងាយ​កើតរឿង​រាវ​ជាមួយ​សាច់ញាតិ​ឬ​មិត្តភក្តិ​ទៀតផង​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន ហើយ​ពិសេស​ក្រុមមនុស្ស​ដែល​បង្ករឿង​ថ្នាំងថ្នាក់​ក៏​ច្រើន​ផងដែរ​។​ដូចនេះ​លោកអ្នក​មុន​ធ្វើ​អ្វីមួយ​គប្បី​មានការ​ត្រិះរិះ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​កើតការ​ភ្លាំងភ្លាត់​នាំ​សោកស្តាយ​នៅពេល​ក្រោយ​ពិសេស​បញ្ហា​ប្រាក់កាស​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​
​រ៏​ឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​សេចក្តីស្នេហា​ពេក​ត្រូវ​រក​ពេលវេលា​បំពេញការងារ​ឬ​រៀនសូត្រ​ទើប​ជាការ​ប្រពៃ​បំផុត​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕