ដោយ:សរិទ្ធ/ភ្នំពេញ: បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ ដោយ សារជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ ​

បុរសម្នាក់ដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគាត់ឃើញមានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានប្រតាយប្រតប់ និងកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់។ បន្ទាប់មក ជនសង្ស័យបាននាំគ្នាលើកម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខដែលជាម៉ូតូជនរងគ្រោះ រួចជិះគេចខ្លួនបាត់​ ។

​ សាក្សីបានបន្តទៀតថា ឃើញដូច្នេះរូបគាត់ក៏បានដើរទៅសួរនាំ ស្រាប់តែជនរងគ្រោះស្រែកថាគេកាប់ប្លន់យកម៉ូតូខ្ញុំទៅបាត់ហើយជួយខ្ញុំផង។

​បច្ចុប្បន្ន​ ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យស័ង្គម៉ារី​ ៕