ដោយ:សរិទ្ធ/ភ្នំពេញ: កម្លាំងល្បាតនគរបាលប៉ុស្តិ៍អូឡាំពិក សហការជាមួយកម្លាំងអធិការដ្ខាននគរបាលខណ្ឌបឹងកេងកង នៅវេលាម៉ោង៨ និង១០នាទីយប់ថ្ងែទី២៨ ខែមីនា ឆ្នាំ២០២១ បានចុះធ្វេីការអប់រំជាងជួសជុលម៉ូតូមួយក្រុមមានគ្នា៣ទៅ៤នាក់កំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់។
លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ដោយលោកបានដាក់បញ្ជាឲ្យមន្រ្តីមូលដ្ឋានទាំងអស់ ដឹកនាំកម្លាំងជិះល្បាតតាមមូលដ្ឋាន ស្រាប់តែប្រទះឃើញជាងជួសជុលម៉ូតូខាងលើកំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់ទៀត ទើបកម្លាំងសមត្ថកិច្ចចូលទៅណែនាំឲ្យបំបែកគ្នារៀងៗខ្លួន និងត្រូវពាក់ម៉ាស់ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ៕