ពេលវេលា​ដ៏​ក្តុកក្តួល​! អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​អាយុ ១០៤ ឆ្នាំ​និយាយ​លា​ចុងក្រោយ​ទៅ​ចៅទួត មុនពេល​ចាកចេញ​ទៅ​គ្លីនិក​អត្តឃាត​នៅ​ស្វី​ស​ដើម្បី​បញ្ចប់ជីវិត​ឥតន័យ​

1476
ចែករម្លែក
  • 33
    Shares

​អ្នកវិទ្យាសាស្ត្រ​ចាស់​ជាងគេ​បំផុត​របស់​អូស្ត្រាលី ដែល​ពាក់អាវ​សរសេរថា “​ជរា​យ៉ាង​អាម៉ាស​” បាន​ចាក​ចេញទៅ​ប្រទេស​ស្វី​ស​ដើម្បី​បញ្ចប់ជីវិត​របស់គាត់​នៅ​អាយុ ១០៤ ឆ្នាំ ដោយ​និយាយថា គាត់​តូចចិត្ត​ណាស់​ដូច្នេះ​ត្រូវតែទៅ​ស្លាប់​នៅ​បរទេស​។​

​បុរស​កើត​នៅ​អង់គ្លេស ឈ្មោះ ដេវីត ហ្គូ​ដល (David Goodall) មិនមាន​ជំងឺ​ដំណាក់កាល​ចុងក្រោយ​ទេ ប៉ុន្ដែ​ដោយ​ផ្អែកលើ​ហេតុផល​ថា​គុណភាព​ជីវិត​របស់គាត់​កាន់តែ​យ៉ាប់យ៉ឺន គាត់​បាន​ណាត់ជួប​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ទីភ្នាក់ងារ​បញ្ចប់ជីវិត គឺ​គ្លីនិក​ឈ្មោះ Life Circle នៅ​ទីក្រុង​បា​សែ​ល ប្រទេស​ស្វី​ស​។​

​គាត់​បាន​ជិះ​យន្តហោះ​ចេញពី​ទីក្រុង​ភឺ​ត​កាលពី​រាត្រី​ថ្ងៃ​ពុធ​ទី​២​ឧសភា ដែល​អម​ជុំជិត​ដោយ​ក្រុមគ្រួសារ និង មិត្តភក្តិ ដោយនិយាយ​លាគ្នា​ជា​លើកចុងក្រោយ រួមទាំង​ការ​លាគ្នា​ដ៏​ក្តុកក្តួល​ពី​ចៅទួត​របស់គាត់​ផង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP)​។​

​លោកតា​បាន​ប្រាប់​សារព័ត៌មាន 9 News ថា “​ខ្ញុំ​គួរ​ត្រេកអរ​នៅពេល​ខ្ញុំ​ឡើង​យន្តហោះ​។ ខ្ញុំ​មានគ្រួសារ​ខ្លះ​នៅទីនេះ​។ ខ្ញុំ​មាន​ចៅទួត​ប្រុស​៣​នាក់​នៅទីនេះ និង​កូនស្រី​របស់ខ្ញុំ កា​រ៉ែ​ន​…​វា​ពិតជា​ល្អ​ណាស់​ដែល​ពួកគេ​មក​ទីនេះ​ដើម្បី​មើលឃើញ​ខ្ញុំ​ចាកចេញ​”​។​

​គាត់​នឹង​ចំណាយពេល​ជាច្រើន​ថ្ងៃ​ជាមួយ​គ្រួសារ​ផ្សេងទៀត​របស់គាត់​នៅ​ទីក្រុង​ប័​រ​ដូ ប្រទេស​បារាំង មុនពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ស្វី​ស កន្លែង​ដែល​គាត់​នឹង​បញ្ចប់ជីវិត​នៅ​ថ្ងៃទី ១០ ខែឧសភា​។​

​លោកតា​បាន​ប្រាប់​ទូរទស្សន៍ ABC មុនពេល​ចាកចេញ​ថា “​ខ្ញុំ​មិន​ចង់ទៅ​ប្រទេស​ស្វី​ស​ទេ​ទោះបីជា​ប្រទេស​នេះ​ជា​ប្រទេស​ស្រស់ស្អាត​ក៏ដោយ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវធ្វើ​ដូច្នេះ​ដើម្បី​ទទួលបាន​ឱកាស​ធ្វើអត្តឃាត ដែល​ប្រព័ន្ធ​អូស្ត្រាលី​មិន​អនុញ្ញាត​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​អន់ចិត្ត​ខ្លាំងណាស់​”៕ ដោយ៖ កញ្ញាដាលីស

លោកតា ដេវីត ហ្គូ​ដល នឹង​បញ្ចប់ជីវិត​របស់គាត់​នៅ​គ្លីនិក Life Circle នៅ​ទីក្រុង​បា​សែ​ល ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​១០ ខែឧសភា​ខាងមុខ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ