ពាណិជ្ជករ​ថៃ Dhanin Chearavanont នៅតែ​ជា​អ្នកមាន​លុយ​ច្រើន​ជាង​គេ​បំផុត​នៅ​ថៃ​

1139
ចែករម្លែក

លោក Dhanin Chearavanont ពាណិជ្ជករថៃ ជាប្រធានក្រុមហ៊ុនCharoen Pokphand (CP) Groupដែលជាក្រុមហ៊ុនផ្តល់ចំណីសត្វនិងចិញ្ចឹមសត្វដ៏ធំជាងគេបំផុតនៅលើពិភពលោក។

គ្រួសារChearavanont នៅតែជាគ្រួសារអ្នកមានលុយច្រើនជាងគេបំផុតនៅថៃ ដោយមានលុយចំនួន៩៣៨ ពាន់លានបាត(២៩,៥៨ពាន់លានដុល្លារ) ហើយ គ្រួសារChirathivat ដែលនៅចំណាត់ថ្នាក់បន្ទាប់ពីគ្រួសារនេះ មានលុយចំនួន៦៦៣ពាន់លានបាត ។ នេះបើយោងតាមទស្សនាវដ្តី Forbes Thailand ។

គ្រួសារChearavanont គឺនៅពីក្រោយក្រុមហ៊ុន Charoen Pokphand (CP) Group។

ទស្សនាវដ្តី Forbes Thailand បាននិយាយថា​ គ្រួសារChirathivat ដែលគ្រប់គ្រងក្រុមហ៊ុនCentral Group
បានឡើងចំណាត់ថ្នាក់លេខ២នេះ ពីចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំមុន។

ចំណែកលោក Chalerm Yoovidhya ពាណិជ្ជករនៃក្រុមហ៊ុនភេសជ្ជគោជុលRed Bull បានឡើងចំណាត់ថ្នាក់ទី៣ពីចំណាត់ថ្នាក់ទី៤​កាលឆ្នាំមុន ដោយមានលុយ៦៥៦ពាន់លានបាត។

Forbes Thailand បាននិយាយថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីថៃ៥០រូឡើងហួស៥.០០០.០០០លានបាត (១៥.៧៧០លានដុល្លារ)នៅឆ្នាំនេះ៕

លោក Dhanin Chearavanont ពាណិជ្ជករថៃ ជាប្រធានក្រុមហ៊ុនCharoen Pokphand (CP) Group