ក្រុមហ៊ុន​មួយ​នឹង​វិនិយោគ​ទឹកប្រាក់​លើសពី​៩០​លាន​ដុល្លា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញទូរស័ព្ទ​ចល័ត​ក្នុង​ឆ្នាំ​២០២១​នេះ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ ប្រព័ន្ធ​ទូ​រគ​នាគ​មន៍​ចល័ត​គឺ​ពិត​ជាមាន​សារៈ សំខាន់​ណាស់ ជាពិសេស​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដើម្បី​ឆ្ពាះ​ទៅកាន់​យុគសម័យ​ឌីជីថល​។ កម្ពុជា​នឹង​ទទួលបាន​នូវ​ស្ថិរភាព​និង​ល្បឿន​នៃ​បណ្ដាញ​អ៊ីនធឺណិត​កាន់តែ​ប្រសើរ​ក្រោយពី​ក្រុមហ៊ុន​មួយ​បានប្រកាស​វិនិយោគ​ទឹកប្រាក់​លើសពី​៩០​លាន​ដុល្លា​លើ​ហេដ្ឋារចនា សម្ព័ន្ធ​បណ្តាញទូរស័ព្ទ​ចល័ត​របស់ខ្លួន​នៅ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។​នេះ​ជា​គម្រោង​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ដ៏​ធំ​សម្បើម​មួយ​ទោះ​ស្ថិតនៅក្នុង​បរិបទកូ​វីដ​១៩​ក៏ដោយ​។​

​ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅ​ថ្ងៃ​២៩ខែមីនា​នេះ​ថា​៖​ក្រុមហ៊ុន​នឹង​​វិនិយោគ​ទឹកប្រាក់​លើសពី​៩០​លាន​ដុល្លារអាមេរិក​លើ​ហេដ្ឋារចនា​សម្ព័​ន្ធ​បណ្តា​​ញទូរស័ព្ទ​ចល័ត​របស់ខ្លួន ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​ពង្រីក​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បណ្តាញ​ទំនាក់ទំនង​របស់ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថេរភាព និង​ល្បឿន​នៃ​បណ្ដាញ​អ៊ីនធឺណិត សម្រាប់​អតិថិជន​ក្រុមហ៊ុន Smart រាប់លាន​នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចំណុច​សំខាន់​នៃ​កម្មវិធី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទំនាក់ទំនង​ឆ្នាំ​២០២១ នឹង​ពង្រឹង​បណ្តាញ​ប្រព័ន្ធ 4G LTE សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ប្រទេស ព្រមទាំង​ធានា​ឲ្យ​បាន​ថា​បណ្ដាញ​ទំនាក់ទំនង​បាន​ត្រៀម​រួចរាល់​ពេល​រៀបចំ​តំឡើង​ប្រព័ន្ធ​5G​ដ៏​ធំ​មួយ​នៅ​ខណៈពេលដែល​រាជរដ្ឋាភិបាល​ផ្តល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ប​ច្ចេក​វិទ្យា​ដ៏​ថ្មី​បំផុត​នេះ ដែល​នឹង​ផ្ដល់​គុណ​ភាព​នៃ​ល្បឿន​អ៊ីនធឺណិត​កាន់តែ​ប្រសើរ​។​

​ប្រព័ន្ធ​ទូ​រគ​នាគ​មន៍​ចល័ត​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ជាពិសេស​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដើម្បី​ឆ្ពាះ​ទៅកាន់​យុគសម័យ​ឌីជីថល​ ។ ការប្រើប្រាស់​ប្រព័ន្ធ 4G មាន​សារៈសំខាន់​សម្រាប់​អតិថិជន​របស់​យើង ព្រោះ​វា​អាច​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​ជំងឺ​កូ​វីដ ១៩​ជួយ​ដំណើរ​ប្រ​តិ្ត​ប​តិ្ត​ការ​អាជីវកម្ម​របស់​ពួកគេ ការសិក្សា​តាម​អន​ឡាញ ធ្វើ​ប្រតិ​បត្តិ​ការទូទាត់​លើ​ទូរស័ព្ទ​ចល័តនិង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិនិង​ក្រុម​គ្រួសារ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ Smart ​មាន​ស្ថាន​នី​យ៍​បណ្តាញ​ចំនួន​៣០០០​ជាង​ទីតាំង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ចំនួន​៨​លាន​នាក់​ទទួលបាន​បទពិសោធ​ន៍​ឌីជីថល​ពិសេស​លើ​បណ្តាញ 4G LTE ដែល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៩១,៥% នៃ​ចំនួន​ប្រជាជន​។​ត្រឹម​ចុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោង​សាងសង់​ស្ថានីយ៍​បណ្តាញ​ចំនួន ៣៥០ កន្លែង​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​នៃ​ការប្រើប្រាស់​សេវា​អ៊ីន​ធឺណិត​ចល័ត​ដែល​កំពុង​កើនឡើង​យ៉ាងខ្លាំង ក្នុង​ការភ្ជាប់​ទំនាក់ទំនង​។​លើសពី​ការសាងសង់​ស្ថាន​នី​យ៍​បណ្តាញ​ថ្មី​ក្រុមហ៊ុន​ក៏មាន​បំណង​អភិវឌ្ឍ​ស្ថានីយ៍​បណ្តាញ​ដែលមាន​ស្រាប់​ហើយ​ដើម្បី​ឲ្យ​ដំណើរការ​កាន់តែ​ប្រសើរ​។ ក្នុងខណៈ​ពេលដែល​អតិ​ថិ​ជនSmart បាន​ផ្ដើម​ការប្រើប្រាស់ 4G យ៉ាង​​​ឆាប់រហ័ស ក្រុមហ៊ុន Smart ក៏​នឹងមាន​គម្រោង​បញ្ឈប់​បណ្ដាញ​សេវា 3G របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០២១ដោយ​ផ្លាស់ប្ដូរ​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ​ដែល​​​​សល់​ពី​បណ្ដាញ​សេវា 3G ទៅជា 4G​។​

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​ការវិនិយោគ​លើ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ជាប្រចាំ​សម្រាប់​អតិថិ​ជន​របស់​ពួកយើង តែងតែ​ជា​គោល​សំខាន់​នៃប្រតិបត្តិ​ការ​អា​ជី​កម្ម​របស់​ក្រុមហ៊ុន Smart នៅ​កម្ពុជា ហើយ​ឆ្នាំនេះ​មិន​ខុសប្លែក​ពី​ឆ្នាំមុនៗ​ឡើយ​ថ្វី​ត្បិត​ជាមាន​បញ្ហា​ប្រឈម​ជាមួយ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​បញ្ហា​ប្រឈម​ទាំង​នេះ​ក៏​ជំរុញ​ឱ្យ​យើង​ធានា​ឲ្យ​បាន​ថា​អតិថិជន​របស់​យើង​អាច​ពឹង​ផ្អែកលើ​បណ្តាញ​ទំនាក់ទំនង​របស់​យើង​ដើម្បី​រក្សា​ទំនាក់ទំនង​យ៉ាងសកម្ម​ជាមួយ​អ្នកដទៃ​ទោះបី​ពួកគេ​កំពុង​អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រា​លំបាក​នេះ​ក៏ដោយ​»​។​

​លោក​បាន​បន្ថែមទៀតថា៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀតអតិថិ​ជ​ន​នឹង​ឃើញ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​របស់​ពួកយើង ហើយ​ក្រុមហ៊ុន​នឹង​អាច​ផ្តល់ជូន​បទពិសោធន៍​អ៊ីនធឺណិត​កាន់តែ​ប្រសើ​ជាង​មុន សម្រាប់​ការសិក្សា​តាម​អន​ឡាញ ការលេង​ហ្គេម វីដេអូ និង​តន្ត្រី​»​។

​ក្រុមហ៊ុន Smart មិន​ត្រឹមតែ​វិនិយោគ​ក្នុងការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​វិនិយោគ​ក្នុង​ការផលិត​ថាមពល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន (Clean energy) ដើម្បី​ធ្វើ​ប្រ​តិ្ត​ប​តិ្ត​ការ​បណ្តាញ​ទំនាក់​ទំនង​របស់ខ្លួន ជាមួយ​ការប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ (solar power) ។​

​ដោយ​តាំងខ្លួន​ជា​ម្ចាស់​ជើងឯក​ឌីជីថល​នៅ​កម្ពុជា​និង​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​ស្ដង់ដារ​សីលធម៌​ខ្ពស់បំផុត​ក្រុមហ៊ុន​Smart​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្ដល់​កំណើន​ដល់​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​គិត​ត្រឹម​ចុងឆ្នាំ ២០២០ ក្រុម​ហ៊ុន Smart បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ១,៨៨ ពាន់​លាន​ដុល្លារ នៅ​កម្ពុជាខណៈពេលដែល​ក្រុមហ៊ុន​ក៏បាន​បាន​បង់ពន្ធ​ចំនួន៥៦២លាន​ដុល្លារ​​លើ​ពន្ធអាករ និង កម្រៃ​និយ័តកម្ម​ដល់​រតនា​គារក​ម្ពុ​ជា​៕



ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular