ដោយៈ​សុផល​/​ភ្នំពេញ​៖ កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​ដ៏​មាន​កិត្យានុភាព​បំផុត​នៅ​កម្ពុជា  PropertyGuru Cambodia Property Awards​ឈានដល់​ខួប​លើក​ទី ៦ ជា​ផ្លូវការ​ហើយ ។​ឆ្នាំនេះ បាន​ឈានចូល​ឆ្នាំ​ទី​៦​ហើយ​។​កម្មវិធី​នេះ​បានប្រកាស​បើកទទួល​ពាក្យ​ដល់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​និង​គម្រោង​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា​។ ជាមួយនឹង​ការប្រកាស​នេះ​កិច្ចសន្ទនា​តុមូល​មួយ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ដែល​ជជែក​គ្នា​លើ​វិស័យ​អចលនទ្រព្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការចុះឈ្មោះ​និង​ការចូលរួម​ត្រូវបាន​បើក​រហូតដល់​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២១​។​អ្នកឈ្នះ​ជ័យលាភី​និង​អ្នក​ដែល​ទទួលបាន​ការសរសើ​រ​ដ៏​ខ្ពង់ខ្ពស់​នឹងត្រូវ​ប្រកាស​នៅក្នុង​កម្មវិធី​រាត្រីសមោសរ​ដ៏​វិសេសវិសាល​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​(SofitelPhnomPenhPhokeethra)​។​ពិធី​ប្រគល់​ពានរង្វាន់​នឹងត្រូវ​ផ្សាយ​ផ្ទាល់​ទូទាំង​ពិភពលោក​តាមរយៈ AsiaPropertyAwards.com និង​បណ្តាញ​ដៃគូ​។​

​កាលបរិច្ឆេទ​សំខាន់ៗ​សម្រាប់​វគ្គ​វិនិច្ឆ័យ (edition) ឆ្នាំ​២០២១៖
​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ – បើកទទួល​ចុះឈ្មោះ​
​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ – បិទ​ការទទួល​ចុះឈ្មោះ​
​ថ្ងៃទី​១៩ ខែកក្កដា – ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ – ការចុះពិនិត្យ​ទីតាំង​ផ្ទាល់​
​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ – ការវិនិច្ឆ័យ​ចុងក្រោយ​
​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ០២១ – កម្មវិធី​រាត្រីសមោសរ និង​ពិធី​ប្រគល់​ពានរង្វាន់​នៅ​រាជធានី​ភ្នំពេញ​
​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ – កម្មវិធី​រាត្រីសមោសរ​ផ្តាច់ព្រ័ត្រ​ប្រចាំ​តំបន់​នៅ​ទីក្រុង​បាងកក​-​ប្រទេស​ថៃ​

​ការជ្រើសរើស​ពី​សាធារណជននិង​ការចូលរួម​ជា​ផ្លូវការ​ពី​បណ្តា​ក្រុមហ៊ុននិង​គម្រោង​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ត្រូវបាននិងកំពុងដំណើរការទទួលនៅលើគេហទំព័រនេះ៖AsiaPropertyAwards.com/nominations/​។​ប្រភេទ​នៃ​ការបើកទទួល​ចូលរួម​ជា​បេក្ខភាព រួមមាន​ពានរង្វាន់​កិត្តិយស​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ការអភិ វឌ្ឍ និង​សិក្សា​គម្រោង​ប្លង់​ល្អ​បំផុត​អម​មកជា​មួយ​នូវ​គ្រឿង​ឥស្សរិយយស​ទទួលស្គាល់​ពិសេស​មួយចំនួន​។ ពាន រង្វាន់​ថ្មីៗ​នៅ​ឆ្នាំ ២០២១ រួមមាន​ពានរង្វាន់​ស​ម្រា​ប់​៖ ការអភិវឌ្ឍ​អគារ​ប្រើ​រួម​បាន​ពេញលេញ​ល្អ​បំផុត (Best Completed Condo Development) ការអភិវឌ្ឍ​លំនៅដ្ឋាន​បាន​ពេញលេញ​ល្អ​បំផុត (Best Completed Housing Development) និង ការអភិវឌ្ឍ​លក្ខណៈ​ពាណិជ្ជកម្ម​បាន​ពេញលេញ​ល្អ​បំផុត (Best Completed Commercial Development) ។​

​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards លើក​ទី​៦ នេះ នឹង​ចាក់​បញ្ចាំង​ក្នុងពេល​ដំណាលគ្នា​នៅ​ថ្ងៃ​ដដែល​នៅលើ AsiaPropertyAwards.com/tv-podcast និង​បណ្តាញ​ផ្លូវការ​នៅ លើ​ទំព័រ Facebook, LinkedIn, Twitter និង YouTube ។នៅ​ឆ្នាំ​២០២០កម្មវិធី​រាត្រីសមោសរ​ពានរង្វាន់​អច លនទ្រព្យ PropertyGuru Asia Property Awards តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​អ្នក​ចូល​ទស្សនា​យ៉ាងច្រើន​បំផុត​រហូតដល់​ជាង ៥១៦.០០០ ដង ហើយ​បាន​ឈានទៅដល់​អ្នក​ចូល​មើល និង​វិនិយោគិន​អចលនទ្រព្យ​នៅក្នុង​បណ្តា​ប្រទេស​ជាង ៧៥ នៅ​ទូទាំង​ពិភពលោក​។ ព្រឹត្តិការណ៍​រាត្រីសមោសរ​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​នឹង​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ប្រវត្តិសាស្ត្រ​គឺ History Channel ដែលជា​ដៃគូ​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ​នៃ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Asia Property Awards ដែល​នឹង​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែច្រើន​ពី​សំណាក់​ទស្សនិកជន​អន្តរជាតិ ។​

​ស្នាដៃ​ល្អ​បំផុត​នៅ​តំបន់​អាស៊ី​បន្ទាប់ពី​រាត្រី​ស​មោ​លសរ​ដ៏​រំភើប​រីករាយ​នៅ​ទីក្រុង​ភ្នំពេញអ្នកឈ្នះ​ជ័យលាភី​កំពូល ៗ​នៃ​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards លើក​ទី​៦ នឹងមាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់ “Best in Asia” ក្នុង​វគ្គ​មុន​ផ្តាច់​ព្រ័ត​នៃ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​លើក​ទី​១៦​របស់ PropertyGuru Asia Property Awards ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​-​ប្រទេស​ថៃ នា​ថ្ងៃ​សុក្រ​ទី​៩ ខែធ្នូ​។ ។ វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​បានធ្វើ​ឡើង​នៅមុន​វគ្គ​វិនិច្ឆ័យ​ឆ្នាំ​២០២១ នៃ​ជំនួប​កំពូល​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី PropertyGuru ដែលជា​វេទិកា​ភាពជា​អ្នកដឹកនាំ​បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​របស់ សម្ព័ន្ធ​ក្រុមហ៊ុន​អចលនទ្រព្យ PropertyGuru Group ។​

​ប្រទេស​កម្ពុជា​ទទួលបាន​ជ័យលាភី​ថ្នាក់​តំបន់​ចំនួន​២ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ​លើក​ទី ១៥ ប្រចាំឆ្នាំ​២០២០ ដែល​ក្នុងនោះ​រួមមាន​គម្រោង Urban Village and Factory Phnom Penh របស់​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd សម្រាប់​ទីកន្លែង​ធ្វើការ​រួម​ល្អ​បំផុត (​នៅ​តំបន់​អាស៊ី​)​។

​អ្នកស្រី​CatherineChan​ដែលជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​គម្រោង​UrbanVillage&FactoryPhnomPenh​បាន​ចូលរួម​កិច្ចសន្ទនា​តុមូល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់ សម្រាប់​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards ឆ្នាំ​២០២១ ដែល​បាន​ចាក់ផ្សាយ​ផ្ទាល់​តាមរយៈ​កម្មវិធី Zoom នៅ​ថ្ងៃទី​១១ ខែមីនា ។ អ្នកស្រី Jaclyn Chua ជា​តំណាង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Meridian International Holding ដែលជា​អ្នកឈ្នះ​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​បំផុត (​កម្ពុជា​) នៅ​ឆ្នាំ ២០២០ ក៏បាន​ថ្លែង​ផងដែរ​នៅក្នុង​ព្រឹត្តិការណ៍​ចាក់ផ្សាយ​តាម​អន​ឡាញ​អំពី​ផលប៉ះពាល់​នៃ​ការ​ឈ្នះ​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards​។​​ក្នុងនាម​ជា​ប្រធាន​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards លោក Sorn Seap ដែលជា​ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Key Real Estate Co., Ltd, កញ្ញា Thida Ann, អតីត​ក្រុមហ៊ុន CBRE កម្ពុជា និង​ជា​គណៈកម្មការ​ជើងចាស់​នៃ​ពានរង្វាន់​នេះ​ក៏មាន​វត្តមាន​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​ប្រវត្តិ និង​ភាពជឿជាក់​នៃ​កម្មវិធី​នេះ ។​

​បុគ្គល​ពីររូប​ដែល​ចូលរួម​ពី​ចម្ងាយ​មកពី​ទីក្រុង​បាងកក គឺ​លោក Jules Kay ដែលជា​នាយក​គ្រប់គ្រង​កម្មវិធី​ពានរង្វាន់ និង​ព្រឹត្តិការណ៍​អចលនទ្រព្យ PropertyGuru Asia Property Awards និង​លោក Paul Ashburn ដែលជា​ដៃគូ​សហការ​គ្រប់គ្រង​នៅ​ប្រទេស​ថៃ​នៃ HLB ជា​អ្នកគ្រប់គ្រង​ផ្លូវការ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Asia Property Awards ។​
​ ​
​កិច្ចសន្ទនា​ប្រារព្ធ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ថ្មីៗ​នេះ​ផ្តល់ជូន​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​ជុំវិញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​យល់ឃើញ​របស់​អ្នកជំនាញ និង​ទស្សនវិស័យ​លើ​វិស័យ​អច​លនទ្រព្យ​ក្នុង​យុគសម័យ​ជំងឺ​កូ​វីដ​-១៩ ។ វាគ្មិន​ក៏បាន​ផ្តល់នូវ​ទិដ្ឋភាព​ទីផ្សារ​ទូទៅ​សម្រាប់​ការអភិវឌ្ឍ​ប្រើ​ប្រាស់​ចម្រុះ និង​ដោះស្រាយ​នាពេល​អនាគត​នៃ​ទីកន្លែង​ធ្វើ​ការរួម​នៅក្នុង​ព្រះរាជាណាចក្រ​។​ការប្រគល់​ពានរង្វាន់​អច​លនទ្រព្យ PropertyGuru Cambodia Property Awards ក្នុង​វគ្គ​វិនិច្ឆ័យ​កាលពី​ឆ្នាំមុន គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ដ៏​ល្អ​ឯក​បំផុត​ដែល​បានរៀបចំ​វេទិកា​នៅក្នុង​រាជធានី​ភ្នំពេញ​ស្របទៅ​តាម​ពិធីសារ​សុខ​ភាព និង​សុវត្ថិ​ភាពជា​ធរមាន ។ មាន​ពានរង្វាន់​មាស​ជាង​៣០ និង​ប័ណ្ណសរសើរ​ជិត​២៥ ត្រូវបាន​ប្រគល់ជូន​ដល់​ក្រុមហ៊ុន​ជាច្រើន​ដែល​តំណាងឱ្យ​ក្រុមហ៊ុន និង​គម្រោង​អភិវឌ្ឍន៍​ល្អ​បំផុត​នៅក្នុង​ប្រទេស​។​

​ដោយមាន​ការចាត់ចែង​រៀបចំ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី គឺ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group, ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards លើក​ទី​៦ ប្រចាំឆ្នាំ​២០២១ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ម៉ាក​យីហោ​ឈានមុខ​គេ​ក្នុង​វិស័យនេះ​រួមទាំង​៖ ម្ចាស់​ឧបត្ថម្ភ​កំរិត​ប្រាក់​គឺ​ក្រុមហ៊ុន Jotun, ដៃគូ​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ​គឺ History Channel, ទស្សនា​វ​ដ្តី​ផ្លូវការ​គឺ PropertyGuru Property Report, ដៃគូ​ទំនាក់ទំនង​សាធារណៈ​ផ្លូវការ គឺ​ក្រុមហ៊ុន Two Way PR Co., Ltd, ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទស្សនា​វ​ដ្តី Construction & Property, ដៃគូ​សប្បុរសធម៌​ផ្លូវការ Right To Play, ដៃគូ ESG ផ្លូវការ គឺ​មូលនិធិ Baan Dek Foundation និង​អ្នកគ្រប់គ្រង​ផ្លូវការ គឺ​ក្រុមហ៊ុន HLB ៕Ph