ដោយ​: មុនី / ភ្នំពេញ​: មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ភេសជ្ជ​: អាហារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​ដែល​ការចូលរួម​នេះ គឺជា​ទឹកចិត្ត​និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩​។​

​ជាក់ស្តែង លោក​វេជ្ជបណ្ឌិត ឆន មុនី និង ភរិយា (​មន្ទី​សម្រាក​ព្យាបាល និង​សម្ភព​ទេពនិម្មិត ក្រុង​សួង​) ឧបត្ថម្ភ ភេសជ្ជៈ Deboba ចំនួន ២០០ កែវ លោកជំទាវ គឹម ស្រីមុំ ឧបត្ថម្ភ​ភេសជ្ជ​: ចំនួន ៤៨០​ដប ហាង True Coffee ឧបត្ថម្ភ​ភេសជ្ជៈ ចំនួន ៣០០ កែវ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០,០០០ រៀល ម៉ាស់​ចំនួន ៥,០០០ ម៉ាស់​ទឹកបរិសុទ្ធ ចំនួន​២០០ កេស ទឹក​ផ្លែឈើ ចំនួន​១០ កេស លោក​វេជ្ជបណ្ឌិត សុវណ្ណ កនិដ្ឋា និង ភរិយា ឧបត្ថម្ភ​ថវិកា​ចំនួន​១,៥០០ ដុល្លារ​។​

​លោក ពេជ្រ គឹម​សួរ និង លោកស្រី ឃុន សុជាតា (​ម៉ាលី​) ព្រមទាំង​ក្រុមគ្រួសារ ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០ ដុល្លារ លោក មាស វាសនា នាយក​ក្រុមហ៊ុន Hydro6 (Cambodia) Co., Ltd ឧបត្ថម្ភ​ទឹកបរិសុទ្ធ ចំនួន ១០០ កេស ក្រុមហ៊ុន Fire Tiger (Cambodia) ឧបត្ថម្ភ​ភេសជ្ជៈ ចំនួន ២៥០​កែវ ក្រុមហ៊ុន Phnom Penh City Center ឧបត្ថម្ភ​នំប៉័ង​សាច់ ចំនួន ១៥០ ដើម​កាហ្វេ​អា​ម៉ា​ហ្សូ​ន​សាខា ជា ស៊ីម សាមគ្គី ឧបត្ថម្ភ ភេសជ្ជៈ ចំនួន ២៥០​កែវ ក្រុមហ៊ុន​LSH Cambodia ឧបត្ថម្ភ​Chocolate ចំនួន ២៥០​កញ្ចប់ Myojo noodle ចំនួន ២០០ ចាន Coffee ចំនួន ២០pkt​។​

​ខណ​:​ពេលបច្ចុប្បន្ន​ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​ខណៈដែល​ប្រទេស​កម្ពុជា មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍ មាន​សព្វ​ដោយ​សុគន្ធ​ជាច្រើន​បាន​ចូល​រួ​ឧបត្ថម្ភ​ថវិកា សម្ភារៈ ជូន​ដល់​សមាគម​TYDA ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ដើម្បី​ជាតិ​និង​ប្រជាជន​។​

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ​(TYDA) តាម រយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ និង​ផ្នែក​ដែល​ពាក់ព័ន្ធ ក្នុង​ការចុះ​យក​សំណាក និង​ដឹក​អ្នកជំងឺ​កូ​វីដ​-១៩ ទៅកាន់​មន្ទីរពេទ្យ​។

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ថា គិត​ត្រឹម​ម៉ោង ៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ២២៧៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១១៧២​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​១០៨៧​នាក់​, ស្លាប់​ចំនួន​១១​នាក់ និង​៣​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​ផ្សេង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩៕​