ភ្នំពេញ:រដ្ឋបាលខេត្តកណ្តាល សូមជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនរស់នៅនិងបំរើការងារក្នុង ខេត្តកណ្តាលមេត្តាជ្រាបថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក នឹង អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល និងចាត់ វិធានការស្របតាមប្រកាសអន្តរក្រសួងលេខ១៧៨ សហវ .ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គលឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើស នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងប្រកាសលេខ០៨១ ស .នក និងប្រកបដោយ .ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ -១៩ក្នុងសហគមន៍ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលបានអូសបន្លាយនៅក្នុងមូលដ្ឋានខេត្តកណ្តាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក នឹងអនុវត្តច្បាប់និងចាត់វិធានការពិន័យតាមប្រកាសអន្តរក្រសួងដល់បុគ្គល នីតិបុគ្គល និងជនទាំងឡាយណាដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលដូច មានចែងក្នុងប្រកាសលេខ០៨១ ស .នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន អ្នករស់នៅនិងប្រកបអាជីវកម្ម នៅក្នុងមូលដ្ឋានខេត្តកណ្តាលមេត្តាជ្រាប និងចូលរួមសហការអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជា ធរមានពាក់ព័ន្ធនិងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ដើម្បី ជៀសវាងទទួលរងនូវការអនុវត្តច្បាប់និងពិន័យពីអជ្ញាធរមានសមត្ថកិច្ច ៕សរន