ជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកភ្នំស្រួច

1047
ចែករម្លែក

(កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៩០និង៩១ត្រង់ចំណុចភូមិទី៤ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកវ៉េវអែសពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះហុង សុខហឿនអាយុ២៣ឆ្នាំមានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹងនិងអ្នករួមដំណើរឈ្មោះរិទ្ធ គុណនីអាយុ២១ឆ្នាំបើកបរពីកើតទៅលិច។លុះ មកដល់ចំណុចខាងលើបានបុកគូថរថយន្តពីក្រោយមិនស្គាល់ម៉ាកដែលបើកបរទិសស្របគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងនិងអ្នកជិៈជាមួយរងរបួសធ្ងន់។

ក្រោយពីកើតហេតុរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះកងពលលេខ៣១ប្រចាំពេជ្រនិលដឹកយកទៅមន្ទីរពេទ្យព្យាបាលចំណែកម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចនិងស្រាវជ្រាវតាមចាប់រថយន្តដើម្បីដោះស្រាយតាមច្បាប់៕Sដោយ៖សុខសុភ័ណ្ឌ

ទីតាំងផ្សាយពាណិជ្ជកម្ម