ដោយ :ប.ជ័យ / បន្ទាយមានជ័យ:បុរសម្នាក់ខឹងនឹងប្រពន្ធស្ដីបន្ទោស ក៏ទៅផឹកស្រាឲ្យស្រវឹងដើម្បីកាត់សាញហើយទៅចង ក សម្លាប់ខ្លួនកាលពីយប់ ថ្ងៃទី២៨ ខែ មីនា នៅភូមិតាសៀវ ឃុំគោកកឋិន ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន បានឲ្យដឹងថ្ងៃទី២៩ខែមីនាថា បុរសនោះឈ្មោះ មាស ម៉ានិតអាយុ៣០ឆ្នាំ រស់នៅភូមិតាសៀវ ឃុំគោកកឋិន ស្រុក ថ្មពួក ។

នគរបាលនិងក្រុមគ្រួសារឲ្យដឹងថា មុនពេលកើតហេតុនោះ ប្រពន្ធឈ្មោះ ព្រំ ស្រីអូន អាយុ៣០ឆ្នាំបានស្ដីបន្ទោសប្តីបន្តិចបន្តួចសោះ មិននឹកស្មានថាប្តីចេញពីផ្ទះទៅផឹកស្រាទាល់ស្រវឹងខ្លាំងទើបហ៊ានទៅ ចង ក សម្លាប់ខ្លួននឹងកន្សែងពោះគោនៅនឹងធ្នឹមសំយ៉ាបមុខផ្ទះ ខណៈប្រពន្ធរដេកបំបៅដោះកូនតូចនៅក្នុងផ្ទះ ។

សមត្ថកិច្ចចម្រុះុមានគ្រូពេទ្យ មេភូមិ មេឃុំ នាយប៉ុស្តិ៍ និងនគរបាលជំនាញធ្វើការពិនិត្យសព ហើយបានសន្និដ្ឋានថា ជាករណីចង កសម្លាប់ខ្លួនមែន៕