ដោយ:សរិទ្ធ/ភ្នំពេញ: មនុស្សចំនួន៤នាក់ត្រូវបានក្រុមគ្រូពេទ្យ រក ឃេីញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្វេីតេស្ត លេីកទី១ ហើយ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លូងម៉ែ​ ព្រមទាំងបញ្ជូនអ្នកពាក់ព័ន្ធ ចំនួន១៣នាក់​​ផ្សេង​ទៀត​ ទធ្វេីចក្តាឡីស័ក នៅមណ្ឌលព្រែកព្នៅបន្តកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១។

អ្នកដែលពាក់ព័ន្ធខាងលេី រស់នៅខាងក្រោយសាលា បឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាជ្ញាធរបានប្រាប់ឲ្យដឹងថា​ បុគ្គលដែលវិជ្ជមានជំងឺកូវីដ-១៩ មានទី១ ឈ្មោះ ភួង ផល អាយុ៤៧ឆ្នាំ, ទី២ឈ្មោះគុណ សុខហេង ភេទប្រុស អាយុ៥៥ឆ្នាំ , ទី៣ឈ្មោះ ចាន់ ស្រីមុំ អាយុ៣១ឆ្នាំ និង ទី៤ឈ្មោះ ជៀស ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ។ ទាំង៤នាក់រស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍​សែនជ័យ​។

ដោយឡែកប្រជាពលរដ្ឋ កំពុងពាក់ព័ន្ធ ដែលរស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ​នៅមណ្ឌលព្រែព្នៅបន្ត៕