ធនាគារ​ឯកទេស​វី​ង និង​តាក់ស៊ី​ភូមិ​សហការ​ពង្រឹង​នូវ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

1807
ចែករម្លែក

ដោយៈ សុផល/ ​​ភ្នំពេញ ​៖ ​ធនាគារ​ឯកទេស​វី​ង​និង​តាក់ស៊ី​ភូមិ កាលពី​ថ្ងៃទី​២ ខែ ឧសភា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការទូទាត់​ថ្លៃ​ធ្វើដំណើរ​ជាមួយ​តាក់ស៊ី​ភូមិ​តាមរយៈ​គណនី​វី​ង​។​

​កិច្ចសហការ​នេះ អតិថិជន​ដែល​ធ្វើដំណើរ​តាមរយៈ​កម្មវិធី តាក់ស៊ី​ភូមិ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ហូត​ដល់ ៧០​ភាគរយ នៅពេល​ពួកគាត់​ធ្វើការ​ទូទាត់​ថ្លៃ​ធ្វើដំណើរ​តាមរយៈ​គណនី​វី​ង​។​ កម្មវិធី​ពិសេស​នេះ​នឹង​ផ្តល់ជូន​គ្រប់​អតិថិជន​ទាំងអស់ ​ដែលមាន​កម្មវិធី​តាក់ស៊ី​ភូមិ​នៅលើ​ទូរស័ព្ទដៃ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ចុងខែ​សីហា​។​

​លោក មុំ ក្លេ​អូ​ម៉ូ​រ៉ា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​តស៊ូ​ម៉ូ តិច ឯ​.​ក ធនាគារ​ឯកទេស​វី​ង មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការណែនាំ​វិធីសាស្ត្រ​ថ្មី​នៃ​ការទូទាត់​ថ្លៃ​ធ្វើដំណើរ​ជាមួយ​តាក់ស៊ី​ភូមិ​តាមរយៈ​គណនី​វី​ង​។ ធនាគារ​ឯកទេស​វី​ង​តែងតែ​ខិតខំ​ស្វែងរក​នូវ​មធ្យោបាយ​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​និង​ដំណោះស្រាយ​ថ្មី នៃ​ការទូទាត់​ប្រាក់​សម្រាប់​អតិថិជន​។ ទាំងនេះ ក៏​ស្រប​ពេលដែល​ប្រជាជន​កម្ពុជា ចាប់ផ្តើម​មើលឃើញ​នូវ​អត្ថប្រយោជន៍​នៃ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ​ការផ្ទេរ​ប្រាក់ និង​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត​។​

​លោក​បានឱ្យដឹងថា​៖ ធនាគារ​វី​ង កំពុង​ពង្រឹង​នូវ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ហៅថា “​វី​ង​គិតលុយ​” ដើម្បី​ធានាថា​អតិថិជន​ទទួលបាន​ជម្រើស ក្នុង​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ជាច្រើន ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ ធនាគារ​ឯកទេស​វី​ង មាន​ក្តី​ប្រាថ្នា ចង់​បង្កើត​នូវ​បរិយាកាស​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រកបដោយ​ភាពជោគជ័យ និង​ផ្តល់​ជា​ចំណូល​ប្រចាំថ្ងៃ​សម្រាប់ ភ្នាក់ងារ ដៃគូ​សហការ​សាជីវកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម ម្ចាស់​អាជីវកម្ម និង​ស្ថាប័ន​នានា ទាំង​នៅ​ទីក្រុង​និង​នៅតាម​ទីជនបទ​។ តាមរយៈ​សេវាកម្ម​ទូទាត់​ប្រាក់​លើ​កម្មវិធី តាក់ស៊ី​ភូមិ អតិថិជន​មិនចាំបាច់​ព្រួយបារម្ភ​អំពី​សាច់ប្រាក់​របស់​ពួកគេ នៅពេល​ធ្វើដំណើរ ឬ​ត្រូវ​រង់ចាំ​លុយ​អាប់​នៅពេលដែល​ពួកគាត់​ទៅដល់​គោលដៅ​ឡើយ​។​

​លោក​បាន​គូសបញ្ជាក់ថា​នេះ​គឺជា​ការបន្ត​ប្រឹងប្រែង​របស់​ធនាគារ​ឯក​ទេស​វី​ង ក្នុងការ​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​និង​ការបង្កើត​ថ្មី​សម្រាប់​សង្គមជាតិ​កម្ពុជា​ទាំងមូល ​បន្ថែម​លើ​សេវាកម្ម​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ​ជាច្រើន​ដែល​ក្រុមហ៊ុន​បាន​បង្កើតឡើង​ ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា ​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​ក្រៅពី​ការទូទាត់​ប្រាក់ អតិថិជន​អាច​ប្រើ​គណនី​វី​ង ក្នង​ការបង់​វិក្កយបត្រ ទិញ​ទំនិញ​តាម​អន​ឡាញ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទដៃ ផ្ញើរ​ទឹកប្រាក់​ទៅគ្រប់​ទីកន្លែង​នៅ​កម្ពុជា ឬ​បង់​ប្រាក់កម្ចី​ផ្សេងៗ​។ សម្រាប់​អតិថិជន​ដែល​ពុំទាន់​មាន​គណនី​វី​ង ពួកគាត់​ក៏​អាច​ដក​លុយ ឬ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ដោយ​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​ពួកគាត់​បំផុត​។​ការបង្កើត​គណនី​វី​ង គឺ​មិនមាន​គិតថ្លៃ​អ្វី​ទាំងអស់​។ អតិថិជន​គ្រាន់តែ​ដោ​ន​ឡូត កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង ដាក់​ក្នុង​ទូរស័ព្ទដៃ និង​បំពេញ​រាល់​ព័ត៌មាន​ចាំបាច់​សម្រាប់​បង្កើត​គណ​នី​នោះ ឬ​ទៅកាន់​ភ្នាក់ងារ​វី​ង​នៅ​ទូទាំងប្រទេស​ដើម្បី​បង្កើត​គណនី​នៅ​ទីនោះ​។

​តាមរយៈ​MOU​នេះ ធនាគារ​ឯកទេស​វី​ង ជឿជាក់ថា​ពួកយើង​កំពុង​បង្កើត​ជម្រើស​ជាច្រើន​សម្រាប់​ប្រជាជន និង​អ្នកជំនាញ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ក៏ដូចជា​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ នេះ​គឺ​ស្របទៅនឹង​បេសកកម្ម​របស់​យើង​ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រតិបត្តិការ​ទឹកប្រាក់​តាមរយៈ​ទូរស័ព្ទដៃ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ជួយ​លើកកម្ពស់ ជំរុញ​កំណើនសេដ្ឋកិច្ច​និង​កាត់បន្ថយ​វិសមភាព​សង្គម​៕B

ធនាគារ​ឯកទេស​វី​ង​និង​តាក់ស៊ី​ភូមិ កាលពី​ថ្ងៃទី​២ ខែ ឧសភា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការទូទាត់​ថ្លៃ​ធ្វើដំណើរ​ជាមួយ​តាក់ស៊ី​ភូមិ​តាមរយៈ​គណនី​វី​ង​ (រូបថត ៖ សុផល)

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ