គណៈកម្មការ​កណ្តាល នៃ​ការប្រកួត​កីឡា​ជាតិ បើក​កិច្ចប្រជុំ​ជាមួយ សហព័ន្ធ​កីឡា​ជាតិ ទាំង ២៧

1406
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖​នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​តំណាង សហព័ន្ធ​កីឡា​ជាតិ​ទាំង ២៧ ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ប្រកួត​កីឡា​ជាតិ លើក​ទី​២​។​

​នេះ​ជាការ​ប្រជុំ ដើម្បី​ត្រួតពិនិត្យ​ចុងក្រោយ លើ​ប្រភេទ​កីឡា និង​វិញ្ញាសា ដែល​ត្រូវ​ប្រកួត​ការកែប្រែ កម្មវិធី​ប្រកួត​កីឡា​ជាតិ លើក​ទី​២ និង​សហព័ន្ធ ត្រូវ រៀបចំ​កម្មវិធី ប្រកួត​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស​សហព័ន្ធ​ជាតិ ត្រូវមាន​មន្ត្រី​ព័ត៌មាន ខ្លួនឯង​ផ្ទាល់ ដើម្បី​ផ្តិតរូប​ទុកជា​ឯកសារ​។​

​លោក​អ៊ុក សិទ្ធិ​ជាតិ បានទាមទារ​ឲ្យ​មន្ត្រី គ្រប់​សហព័ន្ធ​កីឡា​ជាតិ ទាំងអស់ ត្រូវ​ចូលរួម​ធ្វើ​ទាំងអស់គ្នា ក្នុង​ព្រឹត្តិការណ៍ ការប្រកួត​នេះ គឺ​មានន័យថា ធ្វើការ​ផង រៀន​ផង គ្មាន​អ្នកណាម្នាក់ ខុស​ឡើយ ទាំង​សហព័ន្ធ​កីឡា​ជាតិ និង​ខេត្ត​ដែល​ចូលរួម ទើប​ធ្វើការ​ប្រកួត​លើក​នេះ ទទួលបាន​ភាពជោគជ័យ​។​

​ការប្រកួត​កីឡា​ជាតិ លើក​ទី​២​នេះ ត្រូវបាន​ដាក់​ឲ្យ ប្រកួត​នូ​កីឡា​ចំនួន ២៧ ប្រភេទ ដែលមាន ២៧៨ វិញ្ញាសា​។ ជាមួយគ្នានេះ គេ​រំពឹងថា នឹងមាន​កីឡាករ -​កីឡាការិនី ចូលរួម​ចំនួន ប្រមាណ​ជាង ៤.០០០ នាក់ ។ ការប្រកួត​លើក​នេះ រដ្ឋ​បាន​ត្រៀម​ចំណាយលុយ ជាង ៦.០០០ លាន​រៀល ដោយសារតែ​ប្រាក់រង្វាន់ កើន​លើសពី​ការប្រកួត លើក​ទី​១ ចំនួន​៥​ដង ឯណោះ ៕V

​ទិដ្ឋភាពនៃកិច្ច​ប្រជុំ​ រវាងគណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ជាមួយ​តំណាង សហព័ន្ធ​កីឡា​ជាតិ​ទាំង ២៧

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ