ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ត្រយង
(—យ៉ង)
នាមសព្ទ
ឈ្មោះបក្សីមួយប្រភេទពួកកុក, មានសម្បុរខ្មៅប្រផះ ចំពុះខុបស្រួច, ស្រែកយំថ្ងូរមានសូរសព្ទតូចគ្រលួចស្រួយស្រួចគួរឲ្យស្រណោះស្រងេះស្រងោច ។
ត្រយង់
(—យ៉ង់)
គុណសព្ទ
ល្អប៉ប្រៃ, ស្រស់បំព្រង
ផ្កាឈូកដុះរហង់ រីកត្រយង់ក្នុងស្រះស្រី ហាក់ដូចនឹងចេះស្ដី មករកយើងអ្នកដើរខាង ។
ត្រយូង
(—យ៉ូង)
នាមសព្ទ
ខ្ពរផ្កាចេក ឬចុងខ្ពរផ្កាចេក ដែលរសករាយចេញស្និតអស់ហើយ
ចេកទម្លាក់ត្រយូង, ត្រយូងចេក ។
ត្រយូងចេក
នាមសព្ទ
ចុងកំភួនជើង (ហៅដូច្នេះព្រោះមានសណ្ឋានដូចត្រយូងចេក) ។
ត្រិយង្ស
(ត្រិយ៉ង់)
គុណសព្ទ
(សំ. ត្រយំស ឬ ត្រិយំស; បា. តយំស, ត្យំស ឬ តិយំស) ដែលមានជ្រុង៣
រាងត្រិយង្ស, ទ្រង់ទ្រាយត្រិយង្ស, សណ្ឋានត្រិយង្ស ។ វេវ. ត្រីកោណ។ ព. ផ្ទ. ចតុក្កោណ, ពហុកោណ ។