​ខេត្តព្រះវិហារ​អបអរសាទរ​ខួប​លើក​ទី​១៥៥​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​

1014
ចែករម្លែក

​ដោយៈ​សៅ​វ៉ា​ន៉​ឌី​/​ព្រះ​វិហារៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភាៈ​”​ទីណា​មាន​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​ជានិច្ច​”​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល លោកនាយ​ឧត្ដមសេនីយ៍ មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធានកិត្តិយស​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​។

​លោកស្រី លោកស្រី ចឹក ហេង ប្រធាន​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តព្រះវិហារ ព្រមទាំង​សមាជិក​សមាជិការ​សាខា​កាកបាទក្រហម​ខេត្ត មន្ត្រីរាជការ​តាម​មន្ទីរ និង​អង្គភាព​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៥ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​។​

​លោកស្រី ចឹក ហេង ប្រធាន​សាខា​កាកបាទក្រហម​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា កន្លងមក​សាខា​កាកបាទក្រហម​ខេត្ត​បាន​ចុះជួយ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ណ៍​ផ្សេងៗ បាន​ទាន់ពេលវេលា​។​ក្នុងនោះ និង​បាន​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ចេះដឹង និង​យល់​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​គ្រោះមហន្តរាយ​ណ៍ ដែល​បាន​កើតឡើង ដើម្បី​ឲ្យ​ពួកគាត់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ជាង​មុន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត បាន​មាន​ប្រសា​ន៍​ថា បច្ចុប្បន្ន​សាខា​និង​អនុសាខា​កាកបាទក្រហម​ខេត្ត​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ក្នុងនាម​ជា សេនាធិការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​បាន​យ៉ាង​ល្អប្រសើរ​។​

ដោយ​ធ្វើការ​ដោះស្រាយ​ជូន​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា​ពិសេស​ការឆ្លើយតប​និង​គ្រោះមហន្តរាយ​និង​ការលើកកម្ពស់​សុខភាព​ក្នុង​ឆ្នាំ​២០១៧​និង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​កន្លងទៅ​។​នៅក្នុង​ខេត្តព្រះវិហារ​យើង​កន្លងមក​បានទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​គ្រោះធម្មជាតិ និង​ឧបទ្ទវហេតុ​ផ្សេងៗ ដែល​បញ្ហា​ទាំងនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ ថវិកា និង​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

​លោក អ៊ុន ចាន់​ដា ក៏បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងអស់ សូមមេត្តា​ជួយ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ ថវិកា ជួយ​ដល់​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​ឲ្យ​សាខា​មានលទ្ធភាព​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា ទៅតាម​សំណូមពរ និង​តម្រូវការ​របស់​ជនរ​ង​គ្រោះ​ដែល​កំពុង​រង់ចាំ​ឲ្យ​យើង​ជួយ​ផងដែរ​៕S/​

​ខេត្តព្រះវិហារ​អបអរសាទរ​ខួប​លើក​ទី​១៥៥​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ