ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ (​លើក​ទី​៥៦) ជូន​បងប្អូន​កម្មករ​និយោជិត សរុប​ចំនួន ៩ ៥៤១ នាក់​នៅ​រោងចក្រ សហគ្រាស​ចំនួន ៣៩ ។​

​បើតាម​សេចក្តីជូនដំណឹង​ខាងលើនេះ បាន​បញ្ជាក់ថា កម្មករនិយោជិត​ដែល​បានទទួល​ប្រាក់ឧបត្ថម្ភ​នេះ​គឺ​ស្ថិតនៅ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ របស់​រាជរដ្ឋាភិបាល​៕

(​សូម​មើល​សេចក្តីជូនដំណឹង​ខាងក្រោម​)