ដោយ:ប.ជ័យ / បន្ទាយមានជ័យ:ខ្យល់កន្រ្ទាក់បានឆក់យកតែផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីមួយខ្នងកាលពីវរសៀល ថ្ងៃទី៣០ខែមីនានៅចំណុចបឹងជង្រុកភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

អ្នករងរបួសត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៅទីនោះជួយដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យហើយ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថារសៀលថ្ងៃទី៣០ មានបាតុភូតខ្សល់កួចយ៉ាងខ្លាំងចំណុចបឹងជង្រុក ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

ខ្សល់កន្ត្រាក់នោះ បានកួចឆក់បំផ្លាញផ្ទះតូចនោះ ហើយក៏កួចចំស្ត្រីវ័យម្ចាស់ផ្ទះឈ្មោះ រី អាយុ៥៥ ឆ្នាំពេលកំពុងនៅក្នុងផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដែលនៅប្រចាំការទីនោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេល។

នាថ្ងៃទី៣១ខែមីនា កម្លាំងនគរបាល មន្ត្រីអាជ្ញាធរបានចេញទៅជួយរើនិងរៀបចំជួសជុលផ្ទះជូនស្ត្រីពលរដ្ឋនោះហើយ ៕សរន