​ដោយៈ សុផល / ភ្នំពេញៈ ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមីនា នេះ បាន​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ ដែលជា​ម្ចាស់​យានជំនិះ គ្រប់​ប្រភេទ មេត្តា​ជ្រាបថា​៖ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត​ជំនិះ ដោយ​ប្រតិបត្តិការ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត​ចល័ត (​ឆៀក​ចល័ត​) ទាំងអស់ នឹងត្រូវ​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ពុធ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ តទៅ រហូតដល់​ថ្ងៃ ជូនដំណឹង​សារជាថ្មី​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​សាធារណជន ដែលជា​ម្ចាស់​យានជំនិះ អញ្ជើញ​យក​យានជំនិះ ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស តាម​កាលកំណត់ នៅតាម​មជ្ឈមណ្ឌល ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត ដែលមាន​នៅក្នុង​បណ្តា​រាជធានី ខេត្ត ដូចខាងក្រោម​៖​