អាមេរិក​និង​អ៊ីរ៉ាក់​ថា​ក្រុម​អាយ​ស៊ី​សបាន​បំផ្ទុះ​បំផ្លាញ​វិហារ​អ៊ីស្លាម​ដ៏​ល្បី​នៅ​ទីក្រុង​ម៉ូ​ស៊ុ​ល​

1173
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​គំរាម​ចាត់វិធានការ​យោធា​ប្រឆាំង​កូរ៉េខាងជើង​បន្ទាប់ពី​បាន​អះអាងថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន បាន​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក (​យន្តហោះ​ដ្រូ​ន​) មួយ​ដើម្បី​ស៊ើបការណ៍​លើ​ទី​តាង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ថ្មី​របស់ខ្លួន ។​

​កូរ៉េខាងត្បូង បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​ស៊ើបការណ៍​របស់​កូរ៉េខាងជើង​នេះ ដោយ​ហៅថា “​វា​ជា​អំពើ​បង្កហេតុ​” និង​ថា បើសិន គីម ជុង អ៊ុន មិន​បញ្ឈប់​នោះទេ កងទ័ព​របស់​យើង នឹង​សងសឹក​យ៉ាងខ្លាំង​ក្លា​”​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ មន្ត្រី​អាមេរិក​២​នាក់ បាន​និយាយប្រាប់​សារព័ត៌មាន CNN ថា សកម្មភាព​ខ្លាំង​ឡើង ត្រូវ​បានឃើញ​នៅ​តំបន់​បាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​អាចជា​សញ្ញា​បង្ហាញ​អំពី​ការត្រៀម​រៀបចំ​បាញ់​សាកល្បង​អាវុធ​នុយ​ក្លេរ​អ៊ែរ​លើក​ទី​៦​របស់ខ្លួន ។​

​ក្រុមមន្ត្រី​អាមេរិក​នេះ បាន​និយាយថា ការបាញ់​សាកល្បង​នេះ ទំនងជា​នឹងធ្វើ​ឡើង​ស្របពេល​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមមន្ត្រី​ចិន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ សប្តាហ៍​ក្រោយ​។​

​តាម​រូបភាព​ពី​ផ្កាយរណប​ដែល​ចេញផ្សាយ​នៅ​ខែ​នេះ ដោយ​ក្រុម​អ្នកឃ្លាំមើល 38North បានបង្ហាញ​អំពី​សកម្មភាព​បន្តធ្វើ​នៅ​កន្លែង​បាញ់​សាកល្បង​អាវុធ​ផាំង​យ៉េ​រី (Punggye-ri) ។​

​បើសិន ការសាកល្បង​ណាមួយ ត្រូវបានធ្វើ​នោះ វា​អាច​ជំរុញឱ្យមាន​ការវាយប្រហា​រ​ការពារ​ខ្លួន​ជាមុន​ដោយ​កង​នាវាចម្បាំង ដែល លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បញ្ជូន​ទៅកាន់​តំបន់​នោះ ហើយ​វា​អាច​បណ្តាលឱ្យមាន​សង្គ្រាម​ដ៏​ខ្លាំងក្លា​កើតឡើង​នៅ​តំបន់​នោះ​៕

​យន្តហោះ​ដ្រូ​ន​មួយ ដែល​រកឃើញ​កាលពី​ដើមខែ​នេះ​នៅ​ជិត​ភ្នំ​មួយ​នៅក្បែរ​តំបន់​គ្មាន​វត្តមាន​កងទ័ព​នេះ ត្រូវបាន​អះអាង​ដោយ​កូរ៉េខាងត្បូង ថា​ហោះ​មកពី​កូរ៉េខាងជើង​

ទីតាំងផ្សាយពាណិជ្ជកម្ម