ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានបន្ថែមលើសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីថាៈ បុគ្គលដែលបម្រើការងារ នៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការ ក្រោយម៉ោង ៨ យប់ ស្ថិតក្នុងបំរាមគោចរ ដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាត ជាប់ខ្លួនជានិច្ច ពេលធ្វើដំណើរ។