ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅសាលាខណ្ឌពោធិសែនជ័យនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ចៅសង្កាត់ទាំង៧ តំណាងកំលាំងសមត្ថកិច្ចទាំងពីរ និងមន្ត្រីការិយាល័យពាក់ព័ន្ធបានអញ្ជើញចូលរួម កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌតាមរយៈវីដេអូ ខនហ្វឺរេន ពីសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះអភិបាលរាជធានីភ្នំពេញដាក់ចេញនូវវិធានការថ្មី ក្នុងរយៈពេលពីរសប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី០១ខែមេសា នេះរហូតដល់ថ្ងៃទី ១៤ខែមេសា ឆ្នាំ២០២១ ដោយការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដូចជាការបិទហាងហូបចុក ភោជនីយដ្ឋាន និងការបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺជាដើមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។
ក្នុងនោះលោកឃួង ស្រេងបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ដូចជាកម្លាំងសមត្ថកិច្ច ត្រូវចុះល្បាតជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងនូវវិធានការ ទប់ស្កាត់នៅជំងឺ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ៣កុំនិង៣ការពារ ដោយតម្រូវឲ្យពួកគាត់ពាក់ម៉ាកនិងគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈ ដើម្បីបង្ការនិងទប់ស្កាត់ឱ្យបាននូវជំងឺកូវីដ-១៩នេះ៕