ដោយ:រ៉ាម៉ន/ភ្នំពេញ៖នៅយប់ថ្ងៃទី១មេសានេះទិដ្ឋភាពទូទៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌទាំង១៤ពិសេសខណ្ឌ៥កណ្ដាលក្រុងហាក់មានភាពស្ងប់ស្ងាត់ចាប់ពីម៉ោង៨និង៣០នាទីយប់ក្រោយទទួលបានការណែនាំផ្សព្វផ្សាយពីកម្លាំងមានសមត្ថកិច្ចរបស់គណះបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤រួចមកបងប្អូនវិលចូលលំនៅដ្ឋានបន្តបន្ទាប់។

នៅខណ្ឌពោធិសែនជ័យវិញដោយ មានសេចក្ដីសម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យប់ថ្ងៃទី០១មេសា
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ សេចក្ដីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ហាមធ្វើរចរាថរណីរចាប់ពីម៉ង៨យប់ដល់ម៉ោង៥ភ្លឺរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ។

រីឯនៅខណ្ឌចំការមនឯណេះវិញលោថេង សុថុល អភិបាលខណ្ឌចំកាមនបានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ សេចក្ដីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅតំបន់អគារព្រីសហ៌ជាប់មាត់ទន្លេបាសាក់ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ចំណែកឯលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោកបានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ សេចក្ដីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅនៅផ្សារដើមគរក្នុងភូមិសាស្ត្រទួលគោកផងដែរ។ក្នុងនោះខណ្ឌ១១ទៀតក៏អនុវត្តដូចគ្នាព្រមគ្នាទៀតផង៕សរន