Home ព័ត៌មានសំខាន់ៗ ក្រុមការងារនៃ...

ក្រុមការងារនៃមន្ទីរសាធារណការនិងសមត្ថកិច្ចពាក់ព័ន្ធរកឃើញយានយន្តល្មើសជាង១.០០០គ្រឿង

ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារៈក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្លាំងនគរបាលចរាចរណ៍និងអាជ្ញាធរស្រុករវៀងគិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២១នេះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដែលបើកបរនៅតាមផ្លូវរកឃើញរថយន្តល្មើសតូច-ធំសរុបចំនួន១.៣១៣គ្រឿង។

លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី១ខែមេសាថារយៈពេល ៣ខែឆ្នាំ២០២១នេះក្រុមការងារត្រូតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបានរកឃើញរថយន្តល្មើសច្បាប់បើកបរតាមដងផ្លូវសរុប ១.៣១៣ គ្រឿង។ក្នុងនោះមានរថយន្តកែច្នៃដោយតរានខាងក្រោយតភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេសនិងគ្មានឯកសារគ្រប់គ្រាន់។

លោកសំលាងទ្រីបានបន្តថាដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន,លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត,ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។តែងចុះធ្វើសក្មភាពត្រួតពិនិត្យយានយន្តនៅតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តក្នុងទិសដៅត្រួតពិនិត្យទប់ស្កាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរថយន្តដឹកសំពីងសំពោង។

លោកសំលាងទ្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដូចពាក្សស្លោក”ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”ជាពិសេសសូមចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ដែលកំពុងតែចម្លងចូលសហគមន៍ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular